លោកវរសេនីយ៏ឯកជីម សុីថា អធិការខណ្ឌដង្កោចុះចែកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ
ភ្នំពេញ៖នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃសុក្រ៤កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសក រាជ ២៥៦២ ត្រូវនឹង ថ្ងៃទី០៨ខែកុម្ភៈឆ្នាំ២០១៩
លោក វរសេនីយ៏ឯកជីម សុីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំលោកនាយផ្នែកអត្តសញ្ញាណកម្ម លោកនាយប៉ុស្តិ៍ស្ពានថ្ម លោកចៅសង្កាត់រង រួមជាមួយមន្រ្តីប៉ុស្តិ៍ មេភូមិ បានចុះចែកសៀវភៅគ្រួសារ ជូនបងប្អូនប្រជាពលរដ្ឋ ដល់ខ្នងផ្ទះដែលស្ថិតក្នុងភូមិគោកឪឡឹក ភូមិម៉ឺន្រ្តា និងភូមិស្ពានថ្ម សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានចំនួន ២១សហព័ទ្ធ មនុស្ស ៨៧នាក់ ប្រុស ៤១នាក់ អាយុ១៨ឆ្នាំឡេីង ៥៦ ប្រុស ២៥នាក់ ។
ប្រជាពលរដ្ឋ មានសេចក្តីត្រេកអររីករាយ និងជូនការ នូវស្នាមញញឹមរួមជាមួយពាក្យជូនពរឲ្យជួបតែសុខ សិរីជោគជ័យគ្រប់ការងារ។