ស្ត្រីម្នាក់អង្គុយលេងលើផ្លូវរថភ្លើងត្រូវរថភ្លើងកិនអូសដាច់ក្បាលស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ ស្ត្រីវ័យជាង៤០ឆ្នាំម្នាក់ត្រូវរថភ្លើងកិនអូសប្រហែល ១០០ម៉ែត្រដាច់.កស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ ខណៈ ដែលគាត់អង្គុយលេងនៅលើផ្លូវរថភ្លើងសង្ស័យស្រវឹងស្រា
ហេតុការណ៍គ្រោះថ្នាក់គួរឲ្យរន្ឋត់និងភ្ញាក់ផ្អើលនេះបានកើតឡើង កាលពីវេលាម៉ោង៤និង៤០នាទីរសៀលថ្ងៃទី១៨ខែឧសភាឆ្នាំ២០១៨នៅតាមបណ្តោយផ្លូវថភ្លើង ស្ថិតក្នុងភូមិដីថ្មី សង្កាត់គោគឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពស្ត្រីរងគ្រោះមានឈ្មោះ ហ៊ុយ ដាវី អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ តាមបណ្តោយផ្លូវរថភ្លើង ភូមិ ប្រប្រក់ខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសាក្សីឃើញហេតុបានឲ្យដឹងថាលោក មុនពេលកើតហេតុគេបានឃើញស្ត្រីរងគ្រោះខាងលើអង្គុយនៅលើផ្លូវរថភ្លើងម្នាក់ឯង សង្ស័យស្រវឹងស្រា ខណៈពេល នោះស្រាប់តែមានរថភ្លើងបើកមកដល់និងចុចស៊ីផ្លេតែភ្លាមៗ នោះ កូនស្រីរបស់គាត់ បានស្រែកហៅម្តាយរបស់ខ្លួនឲ្យក្រោកមក តែដោយសារតែរថភ្លើងមកល្បឿនលឿនហើយជិតដល់ ផងនោះ មិនអាចទាញគាត់មកទាន់ ក៏ត្រូវរថភ្លើងបុកកិនអូសចំងាយប្រមាណ ១០០ម៉ែត្រពីកន្លែងកើតហេតុ បណ្តាលឲ្យដាច់ក្បាលស្លាប់ភ្លាមៗគួរឲ្យសង្វេក ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សពស្ត្រីរង គ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តពោធិ៍ចិនតុង៕