ឆ្លងចរន្តអគ្គសនីឆេះផ្ទះជាន់ទី២នៅសង្កាត់ទឹកល្អក៣ផ្អេីលសមត្ថកិច្ច
ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋនៅជាន់ទី២យ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញមកអន្តរាគមន៍ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចផ្ទះល្វេងមួយកន្លែង តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកេីតហេតុគេឃេីញមានផ្សែងហុយចេញពីបន្ទប់ជាន់ទី២ បន្ទាប់មកក៏ចេញជាអណ្តាតភ្លេីងឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ។ ភ្លាមៗនោះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យខាងលេីត្រូវបានប្រេីប្រាស់រថយន្តពន្លត់អក្គីភ័យអស់ចំនួន២២គ្រឿង ដោយប្រេីប្រាស់រយះពេល៣ម៉ោងទេីបអាចគ្រប់គ្រង់ស្ថានភាពទាំងស្រុង។ សមត្ថកិច្ចបានបន្តថា ក្នុងការជួយពន្លត់អគ្គីភ័យខាងលើនេះ កម្លាំងជំនាញពិបាកនិងអន្តរាគមន៍បន្តិចដោយសារតែការឆាបឆេះនោះគឺនៅជាន់ទី២នៃបន្ទប់ដាក់ឥវ៉ាន់មានដូចជាចានឆ្នាំង ចាន់ដែកជ័រជាដេីម។
សមត្ថកិច្ចបានបន្តទៀតថា សម្ភារះក្នុងផ្ទះត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ។ ហេីយមូលហេតុនោះជំហ៊ានដំបូងសន្និដ្ឋានមកពីឆ្លងចរន្តអគ្គីសនី៕