សមត្ថកិច្ចពន្ធ័ចាប់ក្រុមចោរប្លន់ផ្អើលប្រជាពលរដ្ឋទាំងព្រឹក
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌមានជ័យឡោមពទ្ធ័ស្ទាក់ចាប់ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុមផ្អើលប្រជាពលរដ្ឋ
កិច្ចប្រត្តិបត្តការណ៍ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅផ្លូវលំ ភូមិសន្សំកុសល សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថាក្រោយប្រត្តិបត្តការជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនក្រុមជនសង្ស័យបានជាបន្តបន្ទាប់ចំនួន១៣នាក់(ស្រី៥នាក់)អាវុធខ្លីម៉ាកឡុកចំនួន១ដើមហើយបក្ខពួកដែលនៅសល់កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលកំពុងតែស្រាវជ្រាវដើម្បីតាមចាប់យកមកផ្តន្ទាទោសបន្តទៀតដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋ។
បច្ចុប្បន្នជនសង្ស័យទាំង១៣នាក់ត្រូវបានបញ្ជូនទៅឃុំខ្លួន និងសាកសួនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕