ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យប្លន់ប្រដាប់អាវុធចំនួន៧នាក់
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៩កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានរៀបចំធ្វើការបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធចំនួន៧នាក់ដែលជាមុខសញ្ញប្លន់យ៉ាងកក្រើកនៅក្នុងរាជធានីភ្នំពេញមុនពេលបញ្ជូនខ្លួនក្រុមទាំងនេះទៅសាកសួ នៅតុលាការ។
គួរំលឹកផងដែរថាក្រុមជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនបានជាបន្តបន្ទាប់នៅខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យកាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១៩ក្រោយពេលក្រុមជនសង្ស័យវាយប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចពីជនរងគ្រោះឈ្មោះ អ៊ុំ ថន នៅវេលាម៉ោង២និង៣០នាទីយប់រំលងអាធ្រាត្រថ្ងៃទី១០ខែកុម្ភះឆ្នាំ២០១៩នៅចំនុចភូមិកោះក្របីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ
ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងដោយទទួលបានព៍ត័មាននេះភ្លាមលោកឧត្តមសេនីយ៍ឯកសរថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ទោសុងលីស្នងការរងទទួលផែនការងារព្រហ្មទណ្ឌដោយមានការសម្របសម្រួលពីលោកប្លង់សុផលព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានឱ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបើកការស្រាវជ្រាវ និងកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៧នាក់ក្រោយពេលធ្វើសកម្មភាពប្លន់បានរយះពេលតែមួយថ្ងៃនិងបញ្ជូនខ្លួនជនសង្ស័យទាំង៧នាក់រួមនិងអាវុធខ្លី១ដើមម៉ូតូចំនួន៧គ្រឿងយកទៅសាកសួនៅការិយល័យព្រហ្មទណ្ឌកំរិតស្រាលតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថាក្រុមគេពិតជាបានធ្វើសកម្មភាពប្លន់ម៉ូតូពីជនរងគ្រោះពិតប្រាកដមែនទើបសមត្ថកិច្ចកសាងសុំនុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះផងដែរ ៕