ចុម! លោក តាក់ ឡៅ ថៅកែរណ្ដៅដីដ៏ជ្រៅនៅស្រុកអង្គស្នួលបញ្ជាសមត្ថកិច្ចឲ្យចាប់ការសែត៣នាក់
ខេត្តកណ្ដាល ៖ លោក តាក់ ឡៅ ដែលគេស្គាល់ថាជាថៅកែរណ្ដៅដីជីកស្ទើរដល់ក្បាលប្រេតនៅក្នុងភូមិសាស្ដ្រអាណាចក្រស្រុកអង្គស្នួលដ៍ល្បីល្បាញនិងមានឥទ្ធិពលលើអាជ្ញាធរមានសមត្ថកិច្ចទៅទៀតនោះបានប្ដឹងឲ្យលោក មាន សំណាង អធិការនគរបាលស្រុកឲ្យឃាត់ខ្លួនអ្នកកាសែតចំនួនបីនាក់យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកក្រោម លេសចោទប្រកាន់ថាអ្នកកាសែតទាំងនោះជម្រិតទារប្រាក់ចំនួន៥ពាន់ដុល្លារ៍តែក្រុមអ្នកកាសែតទាំងនោះអះអាងថាគ្រាន់តែទៅថតផ្ដិតយករូបភាពដើម្បីផ្សព្វផ្សាយប៉ុណ្ណោះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថាកាលពីថ្ងៃទី១២ខែកុម្ភៈក្រុមអ្នកសារព័មានបានឲ្យដឹងថាមុនពេលឈានដល់ការឃាត់ខ្លួនក្រុមអ្នកកាសែតទាំងបីនាក់នោះគឺពួកគេបាននាំគ្នាចុះទៅដល់រណ្ដៅក្នុងភូមិសាស្ដ្រឃុំឆក់ឈើនាងស្រុកអង្គស្នួល ពេលទៅដល់ទីនោះក្រុមអ្នកកា សែតមិនឃើញមនុស្សណាម្នាក់ត្រូវសួរនាំនោះទេទើបពួកគេនាំគ្នាដើរចូលទៅក្នុងការដ្ឋាន នោះតែនៅពេលកំពុងថតផ្ដិតយករូបភាពស្រាប់ តែសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបានយកឡានទៅដាក់ពាំងបិទផ្លូវពួកគេមិនឲ្យចេញ និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ព្រោះសមត្ថកិច្ចបានទួលពាក្យបណ្ដឹងថាក្រុមអ្នកកាសែតបានជម្រិតទារលុយគេ៥ពាន់ដុល្លាបើមិនបានទេនឹងថតឡាយវីដេអូឥឡូវ។
បើតាមក្រុមអ្នកកាសែតវិញបានឲ្យដឹងថាពួកគេមិនបានទារលុយនោះឡើយគ្រាន់តែទៅថតរូបរណ្ដៅដីដែលជីកជ្រៅដល់ក្បាលប្រេតរាប់ ឆ្នាំមកហើយ ។ប្រជាពលរដ្ឋបានឲ្យដឹងថាសព្វថ្ងៃលោកតាក់ ជីឡៅបាននឹងកំពុងជីកយកដីលក់នៅស្រុកអង្គស្នួលទោះប៉ះពាន នៅឃុំឆក់ឈើនាងនិងឃុំក្រាំងម្នាក់ឡានដឹកដីដូចហែរកឋិនទោះហុយឬខូចផ្លូវយ៉ាងណាក៍អាជ្ញាធរមិនខ្វល់ព្រោះលោកតាក់ ជីឡៅក៍គណៈពង្រឹងនៅក្នុងមូលដ្ឋានឃុំឆក់ឈើនាងនេះផងដែរដូច្នេះអាជ្ញាធរក៍មិនហ៊ានជាមួយលោកតាក់ជីឡៅឡើយ ម្យ៉ាងទៀតលោកតាក់ជីឡៅបានបិទមាត់អាជ្ញាធររួចស្រេចហើយដែរ ។ បើនិយាយពីរណ្ដៅដីវិញនៅមុខវត្តអង្គពពាយដែកឲលជាស្រះរួមរបស់វត្តត្រូវបានគេឲ្យសិទ្ធិលោកតាក់ជីឡៅនេះជីកយកដីលក់យ៉ាងរំភើយជាថ្នូរនឹងការធ្វើផ្លូវខ្លះនៅបរិវេណនោះ ។ លោកតាក់ជីឡៅជីកយកដីលក់ចំណេញកប់ក្ដោងឡានដូស្រមោចគ្រាន់តែជួសជុលធ្វើផ្លូវបន្ដិចបន្ដួចជាការស្រេច ពលរដ្ឋខ្លះថាពួកគាត់មិនហ៊ាននិយាយទេព្រោះរឿងនេះគេបានស៊ិ ស៊ុះគ្នាតាំងពីថ្នាក់ខេត្តរហូតដល់ស្រុ និងឃុំ ចែកគ្នាស៊ី ហូរហែរតែម្ដង ។
ប្រភពបន្ដថាចំពោះរណ្ដៅដីនៅឯខាងឃុំឆក់ឈើនាងវិញក៍លោកជីកយូរមកហើយដែររណ្ដៅស្ទើរក្លាយជាសមុទ្រទៅហើយហើយដឹកដីខូចផ្លូវនិងហុយទ្រលោមប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋពេញបន្ទុកក៍ថៅកែឡៅមិនខ្វល់ដែរ ពោលគឺលោកឡៅពង្រឹងនៅមូលដ្ឋាននោះកើបលុយយកនៅទីនោះ។ ចំពោះការចាប់ខ្លួនអ្នកកាសែតក្នុងស្រុកចំនួន៣នាក់នេះគ្រាន់តែលោកឡៅស្រែកវ៉ាសនគរបាលចុះទៅចាប់គ្រឹបភ្លាមតែម្ដងពោលគឺពួកគេហាក់មានសេនារីយោជាមួយគ្នាច្បាស់លាស់ណាស់ ។ កន្លងមកលោកតាក់ ជីឡៅធ្លាប់កាយយកដីផ្លូវរថភ្លើងលក់ម្ដងហើយកលេសដាក់លូប៉ុន្មានកង់ឆ្លងកាត់ផ្លូវនេះធ្វើឲ្យពលរដ្ឋមានការតវ៉ាប្ដឹងលោកតាក់ជីឡៅឲ្យដឹកដីមកចាក់បំពេញតែក្រោយពីការសម្របសម្រួលលោកឡៅនៅតែជីកដីលក់ដដែល ៕ករណីខាងលើ មិនអាចសុំការបំភ្លឺពី លោកថៅកែរណ្តៅដីបាន ទេ។