Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

គ្រោះថ្នាក់ក្រឡាប់រថយន្តនៅស្ទឹងត្រែងស្លាប់មន្ត្រី​គយ​ម្នាក់

ស្ទឹងត្រែង៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត​ នៅតាមបណ្ដោយផ្លូវជាតិលេខ៧​ បណ្ដាល​មន្ត្រីគយម្នាក់​ស្លាប់និងម្នាក់ទៀតរបួសធ្ងន់​ ៖​ ហេតុការ​ណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពី​វេលា​ម៉ោង៨ ព្រឹក​ថ្ងៃទី ១៣ខែកុម្ភៈឆ្នាំ ២០១៩​ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៧​ត្រង់ចំណុច​ភូមិ​ខាំ​ផាន់សង្កាត់សាមគ្គី ក្រុងនិងខេត្តស្ទឹងត្រែង។ ​

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា​ មន្ត្រី​គយ​២នាក់បានធ្វើដំណើររួមគ្នាដោយរថយន្ត១គ្រឿងម៉ាក(តាកូម៉ា)​ ពាក់ស្លាកលេខភ្នំពេញ2Y-2307​ទិសដៅពីស្ទឹងត្រែង​ឆ្ពោះទៅច្រកត្រពាំង​ក្រៀលកម្ពុជា​&ឡាវ​ ខណៈមកដល់ចំណុចកើតហេតុជិតដល់ច្រកត្រពាំង​ក្រៀលទៅហើយ​ស្រាបតែរថយន្តក្រឡាប់ជាច្រើនត្រឡប់បណ្ដាលឲ្យមន្ត្រីគយម្នាក់ស្លាប់នៅកន្លែងនិងម្នាក់ទៀតរបួសធ្ងន់​ត្រូវបាន​បញ្ជួន​ទៅមន្ទីរពេទ្យ​ដើម្បីសង្គ្រោះបន្ទាន់។

សមត្ថកិច្ចអោយដឹងទៀតថា​ ជនរងគ្រោះដែលស្លាប់ជាមន្ត្រី​គយ​ ទើបចូលថ្មី​ និងមន្ត្រីគយ​ ម្នាក់ទៀតរបួសធ្ងន់មានឈ្មោះ​ ចក់​ធឿន​ នៅមន្ទីរពេទ្យកំពុងសង្គ្រោះ​ ៕