គណៈបញ្ជាការខណ្ឌឬស្សីកែវចុះដ្ឋបាលដកហូតទូហ្គេម៦គ្រឿងក្មេងប្រុសស្រី៣នាក់យកមកអប់រំ
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវដឹកនាំដោយលោក ប្រាជ្ញសីហាអភិបាលរងខណ្ឌចុះរដ្ឋបាលនៅតំបន់មិនរៀបរយហើយបានធ្វើការបង្ក្រាប់និងដកហូតទូហ្គេម២ទីតាំងស្ថិតនៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ ។
ការចុះធ្វើរដ្ឋបាលខាងលើធ្វើឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៤ខែកុម្ភះឆ្នាំ២០១៩នៅខាងក្រោយប៉ុស្តិ៍ទួលសង្កែ១ ភូមិផ្សារតូចសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ។ អាជ្ញាធរឱ្យដឹងថា ក្នុងការចុះរដ្ឋបាលខាងលើបានដកហូតទូហ្គេមចំនួន៦គ្រឿងក្នុងនោះ៤គ្រឿងជាប្រភេទហ្គេមបៀរនិង២គ្រឿងទៀតជាប្រភេទហ្គេមបាញ់ត្រី និងមនុស្សប្រុសស្រី៣នាក់ដែលជាអ្នកលេង ចំណែកម្ចាស់ទឺតាំងបានរត់បាត់ បន្ទាប់ពីឃាត់ខ្លួនយកមកអប់រំរួចបានដោះលែងឲ្យទៅផ្ទះវិញ ។
បច្ចុប្បន្នសម្ភារៈដែលបានដកហូតយកទៅរក្សាទុកនៅសាលាខណ្ឌឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕