ប្រពន្ធលួចមានប្រុសថ្មីរត់ចោលតូចចិត្តចង.កសម្លាប់ខ្លួន
ព្រៃវែង៖ បុរសម្នាក់តូចចិត្តនិងប្រពន្ធរត់ចោលទៅមានប្រុសថ្មី គិតខ្លីសម្រេចចិត្តចង.ក បញ្ចប់ជីវិតខ្លួនឯង ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩នឹង៣០នាទីព្រឹកថ្ងៃទី១៧ ខែគុម្ភះ ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ ញូវ ហៀង ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិឃុំកើតហេតុ បានយកខ្សែរអង្រឹងប្រវែង២ម៉ែត្រចង ក ទៅនឹងននងផ្ទះ បណ្ដាលឲស្លាប់ ។
បើតាមប្រភពបានបង្ហើបប្រាប់អោយដឹងថា មូលហេតុដែលបណ្ដាលឲ្យបុរសរងគ្រោះឈានទៅដល់ធ្វើអត្ថឃាតចង.កសម្លាប់ខ្លួនព្រោះតែតូចចិត្តនិងប្រពន្ធលួចមានប្រុសថ្មី ហើយរត់ទៅបាត់ចោលរូបគាត់ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសព និងធ្វើកោសល្យវិច្ឆ័យរួចបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារចងកខ្លួនឯងពិតប្រាកដមែនរួចបានធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕