Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

ឆក់ការបូបបានសម្រេចគេចខ្លួនបានមួយថ្ងៃត្រូវកម្លាំងសមត្ថកិច្ចក្របួចបានម្នាក់

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃក្រសួងមហាផ្ទៃធ្វើកាឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីបានធ្វើសកម្មភាពឆក់ការរបូបពីស្រ្តីពីរនាក់ម្តាយនិងកូនកំពុងជិះម៉ូតូបានសម្រេចបណ្តាលឲ្យម្តាយនិងកូនដួលរងរបួសធ្ងន់
ហេតុការភ្ញាក់ផ្អើលកាលពីវេលម៉ោង១២យប់រំលងអាធ្រាត្រឈានចុូលថ្ងៃទី១៧កុម្ភះឆ្នាំ២០១៩នៅចំណុចស្តុបអូឬស្សី​តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។

ជនសង្ស័យមិនបានស្គាល់អត្តសញ្ញាណនោទេ។បានរត់គេខ្លួនបានមួយថ្ងៃលុះមកដល់វេលាម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨កុម្ភៈកម្លាំងនគរបាលកម្រិតស្រាលនៃក្រសួងមហាផ្ទៃបានជិះម៉ូតូល្បាតនៅតាមដងផ្លូវក៍ប្រទះឃើញមុខសញ្ញាចាស់កំពុងជិះម៉ូតូនៅម្តុំស្តុប​ពេទ្យចិនក៍បាននាំគ្នាជិះម៉ូតូដេញមកដល់ចំណុចមុខក្លឹបកម្សានសូនី តាមបណ្តោយផ្លូវ២៣២កែងនិងផ្លូវ១០៥ទើបកម្លាំងនគរបាលពទ្ធ័ចាប់បានភ្លាមៗនិងដកហូតបានម៉ូតូមួយគ្រឿងម៉ាកQBIXពណ៌សពាក់ស្លាកលេខភ្នំពញ1HA-5515​ផងដែរ។បន្ទាប់មកកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​បានបញ្ជូនទៅខ្លួនជនសង្ស័យទៅក្រសួងមហាផ្ទៃភ្លាមៗតែ​ដោយមានស្នើសុំពីកម្លាំងនគរបាលខណ្ឌ៧មករាសូមជន​សង្ស័យមកវិញទើបកម្លាំងនគរបាលកម្រិតស្រាលបាននាំខ្លួនជនសង្ស័យមកប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាល​បឹងប្រលិតដើម្បីសួរនាំបន្ត។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចធ្វើកំណត់ហេតុរួចបញ្ជូនខ្លួនបន្តទៅអធិការខណ្ឌ៧មករាដើម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធច្បាប់៕