មន្ត្រីយោធាម្នាក់បើករថយន្តលឿនអត់ពាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពជ្រុលបុករបាំងថ្មចែកផ្លូវបោកក្បាលស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ៖ មន្ត្រីរយោធាម្នាក់បើករថយន្តលឿនដូចហោះមិនប្រយត្ន័ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវ ពេញទំហឹងរួចបោកក្បាលនិងកញ្ចក់រថយន្តស្លាប់យ៉ាងអាណោចអាធម៌
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពីវលាម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ចេង ដារ៉ាឌី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ យោធា ឋានន្តរសក្តិ វរនាវីទោ អត្តលេខ 091111 បញ្ជាការដ្ឋានកងទ័ពជើងទឹក អគ្គបញ្ជាការ និងមានស្រុកកំណើត ភូមិអូរស្លែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកIZUZUពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2A-8000 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងជ្រុលបុកក្បាលនាគពុះចែកទ្រូវផ្លូវលាន់ដូចរន្ទះ បណ្ដាលអោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ តែម្ដង ។ ប្រភពដដែលបានបន្តថា ជនរងគ្រោះបើកបរមិនបានពាក់ខ្សែរក្រវ៉ាត់ការពារសុវត្ថិភាពទើប បណ្តាលឲ្យបោកក្បាលនិងកញ្ចក់រថយន្តនិងដៃចង្កូតដូច្នេះ ។ ដោយឡែកក្បាលនាគវៀចមួយកង់ខូចខាតតិចតូច រីឯរថយន្តខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានទំនាក់ទំនងទៅសមត្ថកិច្ខជំនាញដើម្បីចុះធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកណត់ហេតុ
ប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕