Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តបុករបងថ្មស្លាប់ម្នាក់ពេលបញ្ជួនដល់ពេទ្យនិង២នាក់ទៀតរបួសធ្ងន់

ព្រៃវែង៖ ជនជាតិវៀតណាម បើករថយន្តលឿនហោះបួងចង្កូតមិនទាន់ជ្រុលទៅបុករបងថ្ម បណ្ដាលឲ្យស្លាប់ម្នាក់និងរង របួសធ្ងន់២នាក់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើត ឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ខែឧសភាឆ្នាំ ២០១៨នៅតាមបណ្ដោយលើផ្លូវលេខ៣១៣ស្ថិតក្នុងភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កដោយរថយន្តម៉ាក 4RUNNER ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2C 9772 បើកក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋ ឈ្មោះ យ៉ាន់ ដូមីនីកាភេទស្រី អាយុ២៨ឆ្នាំភូមិសៀម ឃុំស្ដៅកោង ស្រុកបាភ្នំ ខេត្ត ព្រៃវែង បណ្ដាលឲ្យបាក់របងនិងខូចខាតរថយន្តខ្ទិចអ្នក បើកបានស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ចំណែកអ្នករួមដំណើរ២នាក់រងរបួសធ្ងន់ ។

ជនរងគ្រោះទាំង៣នាក់ទី១ឈ្មោះ ស៉ឺង ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកបាឡាត់ ប្រទេសវៀតណាម ជាអ្នកបើកបរ បានស្លាប់ពេលបញ្ជូនមកដល់មន្ទីពេទ្យបង្អែកស្រុកបាភ្នំ។
ទី២ឈ្មោះ យ៉ាវ ស៊ីនួន ភេទប្រុស អាយុ៤៨ឆ្នាំកាន់អត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ រស់នៅភូមិលេខ២សង្កាត់ លេខ៣ក្រុងព្រះសីហនុខេត្តព្រះសីហនុ របួសធ្ងន់។
ទី៣ ជនជាតិវៀតណាម មិនស្គាល់ឈ្មោះ អ្នករបួសទាំង២ នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។

តែទោះជាយ៉ាងណាចំពោះមូលហេតុដែលបណ្ដាលឲ្យរថយន្តបុករបងនេះ សមត្ថកិច្ចនៅមិនទាន់ដឹងនៅឡើយថា តើអ្នកបើកបរស្រវឹងស្រាឬ ងងុយដេកយ៉ាងណានោះទេ។
បច្ចុប្បន្នរថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុក នៅប៉ុស្តឹស្ដៅកោងចំណែកសពជនរងគ្រោះប្រគល់អោយទៅបងប្អូនយកទៅប្រទេសវៀតណាមវិញ៕