ឪពុកចុងចិត្តតិរច្ឆានស្រវឹងស្រាតណ្ហាឡើងដល់កម្រិតចាប់កូនស្រីរំលោភត្រូវសមត្ថកិច្ចចាប់ខ្លួន
កំពង់ស្ពឺ ៖ បុរសតិរច្ឆានម្នាក់តណ្ហាឡើងដល់កម្រិតចាប់កូនស្រីចុងរំលោភបានសម្រេច ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីយប់ថ្ងៃទី ១៨ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះភូមិថ្នល់ទទឹង ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វន វ៉ិត ភេទស្រី អាយុ១៩ឆ្នាំមុខរបកម្មការនីស្នាក់នៅជាមួយមិត្តភ័ក្រភូមិតាកោង ឃុំអមលាំង ស្រុកថ្ពង យូៗមកលេងផ្ទះម្តង ។ ចំណែកឪពុកចុងតិរច្ឆានល្មោប កាមដែលចាប់រំលោភកូនចុងខ្លួនឯងបានសម្រេចមានឈ្មោះ វឿន វន ភេទប្រុស អាយុ ៣៦ឆ្នាំស្នាក់នៅផ្ទះកើតហេតុ ។
សមត្ថកិច្ចបានបន្តថាបើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុនារីរងគ្រោះបានអោយមិត្តភ័ក្រយកម៉ូតូជិះឌុបជួនខ្លួនមកលេងផ្ទះលេងម្ដាយ ខណៈមកដល់ផ្ទះមិនឃើញម្ដាយ នៅតែឪពុកចុងពេលនោះឪពុកចុងបានសួរនាំរាក់ទាក់ទាំងក្នុងខ្លួនមានសារធាតុស្រវឹង ហើយបានចាប់ដៃនារីរងគ្រោះទាញចូលផ្ទះហើយខ្ទប់មាត់និងចាក់គន្លិះទ្វារ ហើយគំរាមមិនអោយស្រែកបើស្រែកសម្លាប់ចោល រួចបានធ្វើសកម្មភាពចាប់រំលោភទាល់តែបានសម្រេចចំនួន២ដងរួចក៏ដេកលង់លក់ពេលនោះនារីរងគ្រោះបានលួចរត់ចេញតាមបង្អួច អោយមិត្តភ័ក្រជួនមកផ្ទះស្នាក់នៅ ភូមិតាកោងវិញ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអមលាំង ។
សមត្ថកិច្ចឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះភ្លាម ក៏បានអោយជនរងគ្រោះទៅព្យាបាលនៅពេទ្យបង្អែកអន្លង់ជ្រៃទាំងយប់និងបានឃាត់ខ្លួនជនសង្ស័យមកកាន់អធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមច្បាប់ ៕