Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

នាំអូនទៅដេក ក្នុងបន្ទប់របស់ខ្លួនមួយស្អែកឡើង ឪពុកអូន​នាំចូលប៉ុស្តិ៍ប៉ូលិស

ភ្នំពេញ៖ យុវជនម្នាក់បបួលកូនស្រីគេដេកមួយយប់ លុះស្អែកឡើងខាងស្រីនាំឪពុកម្តាយខ្លួនទៅដល់បន្ទប់ ហើយនាំយក​មកកាន់ប៉ុស្តិ៍នគរបាលអោយសមត្ថកិច្ចចាត់ការទៅតាមពាក្យបណ្តឹង។ ហេតុការណ៍ឃាត់ខ្លួនយុវជននេះប្រគល់អោយប៉ូលិសនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី២០កុម្ភៈ​ឆ្នាំ​២០១៩ នៅចំណុចបន្ទប់ជួលលេខ៣៤ ជាន់ទី៤ ផ្លូវ៩០៧ ក្រុមទី៥ ភូមិចុងខ្សាច់សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ។

សមត្ថកិច្ចថាដើមបណ្តឹង ឪពុកជនរងគ្រោះឈ្មោះ ព្រុំ​ ច័ន្ទធឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលក្រុម៧ ភូមិមិត្តភាព សងា្កត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ​សន្តិសុខក្រុមហ៊ុនខេវុន។ចំនែកជនរងគ្រោះឈ្មោះ ដ.ណ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ហើយជនសង្ស័យឈ្មោះ យឹម សាន់ប៊ុនណា ភេទប្រុសអាយុ២០​ឆ្នាំ ជនជាតិខ្មែរមុខរបរនិស្សិត មានទីលំនៅបន្ទប់ជួលកើត​ហេតុខាងលើ។

បើតាមសមត្ថកិច្ចបានអោយដំណើររឿងអោយដឹងថា នៅ​យប់ថែ្ងទី១៩ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោងង១១និង០០នាទី​យប់​ជនរងគ្រោះនិងជនសង្ស័យរួមទាំងមិត្តភ័ក្រ្តមា្នក់ទៀតឈ្មោះ​ នីតា ដែលបានសា្គល់ជនរងគ្រោះ(ជិតដិត)បានចេញពីកន្លែងផឹកសុីនៅហាងលេខ៩៩ម្តុំវត្តភ្នំ រួចហើយអ្នកទាំងបីបានហៅម៉ូតូកង់បីឥណ្ឌាជិះមកផ្ទះទាំងអស់គា្ន ហើយឈ្មោះ​ នីតា បានចុះពីលើម៉ូតូកង់បីដើរសំដៅចូលទៅផ្ទះរបស់ខ្លួន។ ពេលនោះជនសង្ស័យក៏ជូនជនរងគ្រោះទៅផ្ទះ ពេលទៅដល់ជិតផ្ទះជនរងគ្រោះ ក៏បានចុះដើរបានបន្តិច ស្រាប់តែជនសង្ស័យហៅជនរងគ្រោះត្រលប់មកវិញឡើង​ជិះម៉ូតូកង់បីឥណ្ឌាមកដេកនៅបន្ទប់ជួលលេខ៣៤ជាន់ទី៤​របស់ជនសង្ស័យ។

លុះនៅវេលាម៉ោង១និង០០នាទីរំលងអាធ្រាតចូលថៃ្ងទី២០​ខែ​កុម្ភៈឆ្នាំ២០១៩ ជនសង្ស័យបានរំលោភសេពសន្ទវះបានមួយលើក ។ លុះនៅវេលាម៉ោងង០៦និង៣០នាទីល្ងាចថ្ងៃដដល ឪពុកមា្តយជនរងគ្រោះបាននាំជនរងគ្រោះទៅដល់បន្ទប់ជួលជនសង្ស័យហើយក៍នាំជនសង្ស័យយកមកប្រគល់ជូនកំលាំងសម្ថកិច្ច​ ចាត់ការតាមផ្លូវច្បាប់តែម្តង។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន
នគរបាលខណ្ឌឬស្សីកែវ ដើម្បីចាត់ការទៅតាមនីតិវិធី៕