យានដ្ឋានធម្មជាតិធ្លាយបំពង់ហ្គាសផ្អើលប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យជាច្រើគ្រឿងមកជួយអន្តរាគមន៍
ភ្នំពេញ ៖ ធ្លាយបំពង់សុីទែនហ្គាសយានដ្ឋានធម្មជាតិ បង្កការណ៍ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ព្រមទាំងកម្លាំងអន្តរាគមន៍ រថយន្តពន្លត់អគ្គីភ័យ ចេញមកអន្តរាគមន៍បាញ់ពន្លត់
ហេតុការនេះបានកើតឡើង កាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភះឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ១៩៨៦ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ម្ចាស់ទីតាំងមិនត្រូវបានស្គាល់ឈ្មោះ តែយានដ្ឋានដែលបានធ្លាយបំពង់ហ្គាសខាងលើនេះមានឡូហ្គោលយីហោ(ធម្មជាតិហ្គាសសាខា ស្រេង ប្រណី)។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា យានដ្ឋានខាងលើបានធ្លាយហ្គាស តែមិនមានឆាបឆេះជាអណ្តាតភ្លើងទេគឺគ្រាន់តែភាយក្លិនហ្គាសចេញមកពេញដងផ្លូវ បង្កឲ្យពលរដ្ឋភ័យស្លន់ ខ្លាចក្លាយជាគ្រោះអគ្គីភ័យ ។
ក្នុងករណីធ្លាយបំពង់ហ្គាសខាងលើនេះត្រូវបានសមត្ថកិច្ចមូលដ្ឋានបិតផ្លូវ១៩៨៦មួយកំណាត់ទាំងស្រុង ដើម្បីការពារសុវត្តិភាព បងប្អូនប្រជាពលរដ្ឋខ្លាចមានបញ្ហា ។
ខណៈនោះផងដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន០៧គ្រឿងមកអន្តរាគមន៍ភ្លាមៗដោយប្រើប្រាស់ទឹកអស់០៣ឡានទើបគ្រប់គ្រងស្ថានការបាន ។
អាជ្ញាធរខណ្ឌសែនសុខបានអោយដឹងថា បន្ទប់ពីមានបញ្ហាទីតាំងខាងលើនេះត្រូវបានផ្អាកអាជីវកម្មបណ្តោះអាសន្នសិនដោយម្ចាស់ទីតាំងពុំមានច្បាប់គ្រាប់គ្រាន់ក្នុងការបើកអាជីវកម្មដូច្នេះអាជ្ញាធរតម្រូវអោយម្ចាស់ទីតាំងត្រូវរៀបចំឯកសារសុំច្បាប់អោយបានត្រឹមត្រូវជាពិសេសត្រូវអោយជំនាញខាងផលិតហ្គាសមកត្រួតពិនិត្យឡើងវិញអោយត្រឹមត្រូវតាមលក្ខណះបច្ចេកទេស៕