Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តដឹកកម្មករោងចក្រក្រឡាប់របួសធ្ងន់ស្រាល៣០នាក់​

កំពង់ឆ្នាំង៖​ រថយន្តដឹកកម្មកកម្មការិនីរោងចក្រ១គ្រឿង​បើក​គេចគោយន្តកន្រ្តៃយ៍ជ្រុលក្រឡាប់ផ្ងាជើងធ្វើឲ្យកមមការិនី​៣០នាក់បានររបួសធ្ងន់និងស្រាល
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលា​ម៉ោង០៤និង៣០នាទីរសៀលថ្ងៃទី២១ខែកម្ភៈឆ្នាំ២០១៩​ នៅ​ចំណុចទំនប់ចុងកន្លែង តាមបណ្ដោយផ្លូវលំក្រួសក្រហម ភូមិដកស្និត ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

សមត្ថកិច្ចបានអោយដឹងថា​ អ្នកបើកបរមានឈ្មោះ ច្រឹក ភឿន ភេទប្រុស អាយុ២៤ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិក្បាលកោះ ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្ត​ មុនពេលកេីតហេតុរថយន្តដឹក​កម្មក១​គ្រឿងម៉ាកHYUNDAI ពណ៌ស​ ពាក់ស្លាកលេខបាត់ដំបង 3A-1941​ ដឹកកម្មកចេញពីរោងចក្រឆ្ពោះទៅផ្ទះវិញដោយ​ធ្វើដំណើរតាមបណ្ដោយផ្លូវលំគ្រួសក្រហមទិសដៅ​ពីកើត​ទៅលិចខណៈមកដល់ចណុចកើតហេតុបានបើកគេច​ពីគោយន្តកន្ត្រៃយ៍ក៏រេចង្កូចក្រឡាប់ផ្ងាជើងមួយចំហៀង​រងរបួសកម្មការិនីចំនួន៣០នាក់ (ស្រី)​ របួសធ្ងន់ ៥នាក់ (បញ្ជូនទៅពេទ្យកាល់ម៉ែត្រ២នាក់)និងរបួសស្រាល ២៥នាក់ (ស្រី) បើកថ្នាំរួច ត្រទ្បប់ទៅផ្ទះវិញមានចំនួន១១នាក់(ស្រី)។

ក្រោយពេលកើតហេតុអ្នកបើកបរ រថយន្តបានរត់គេចខ្លួន​បាត់​ បន្ទាប់មកសមត្ថកិច្ចបានធ្វើការវាស់វែងយកយករថយន្ត​ទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់ត្រឡាច​រង​ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមច្បាប់នៅពេលក្រោយ៕