Monday, November 25, 2024
Latest:
សន្តិសុខ​សង្គម

មកលេងផ្ទះមីងឆ្លៀតចូលលេងបាល់ទះស្រាប់តែខ្យល់(គ)​ស្លាប់ពេលបញ្ជូនទៅពេទ្យបានពាក់កណ្ដាលផ្លូវ

ភ្នំពេញ៖ យុវជនម្នាក់លេងបាល់ទះខ្យល់គរដួលស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យបានពាក់កណ្ដាលផ្លូវ​
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​០៦និង៣០នាទីល្ងាចថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៩​ នៅចំណុចតារ៉ាងបាល់ទះ ដីឡូត៍មួយកន្លែង តាមបណ្តោយផ្លូវបេតុង ក្រុម២ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះ(ស្លាប់)មានឈ្មោះ​ ណាត ចាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងកញ្ចក់ធ្វើការនៅខេត្តកំពងសោម មានស្រុកកំណើត ភូមិពោធិមិត្ត​ ឃុំលើកដែក ស្រុកោះធំ ខេត្តកណ្តាល។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុនៅវេលាម៉ោងប្រមាណជា៤រសៀលជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងមកពីស្រុកំណើតបំណងមកលេងផ្ទះម្តាយមីងដែលនៅក្បែរកន្លែងកើតហេតុ​ តែមកដល់ជនរងគ្រោះមិនបានចូលទៅផ្ទះម្តាយមីងទេ​ បានឆ្លៀតចូលលេងបាល់ទះ​ ។ ប្រភពដដែរបន្តទៀតថាជនរងគ្រោះឧស្សារហ៍​មកលេងបាល់ទះណាស់ព្រោះនៅជិតផ្ទះម្តាយមី​ ពេលចូល​ចប់មួយសិចដល់សិចទី២ទើបបាន៥គ្រាប់ទល់និង១០គ្រាប់ស្រាប់តែជនរងគ្រោះលោតទះបាល់គប់បញ្ចូលទីត្រូវបាន​ភាគីម្ខាងទៀតលោតបារ៉ះបន្ទាប់មកខាងភាគីលោត បារ៉ះធ្លាក់មកវិញបានគ្រិចជើងស្រាប់តែជនរងគ្រោះបានដើរមក​សួរថាមិចហើយអូនបានមួយម៉ាត់ស្រាប់តែជនរងគ្រោះទន់ជើងលុតអង្គង់ហើយស្រែកប្រាប់ថា​ ទៅហើយរួចដួលសន្លប់ស្តូកស្តឹងបង្កការភ្ញាក់ផ្អើលឆោលឆោនៅនិងកន្លែងកើតហេតុ​និងនាំគ្នាជួយសង្គ្រោះបឋមរួចបានរាយការទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តសង្គ្រោះបន្ទាន់​ សម្ភព​ រស្មី​ បានមកដឹកជនរងគ្រោះទៅសង្គ្រោះ​ តែអកុសលដល់ពាក់កណ្ដាលផ្លូវបានដាច់ខ្យល់​ស្លាប់​ រួចក៍បានដឹកត្រឡប់មកកន្លែងកើតហេតុវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកធ្វើកោលស្យវិច្ច័យនិង​បានបញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារខ្យល់(គ)គាំងបេះដូងរួចប្រគល់សពជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕