ជនសង្ស័យ២នាក់ឆក់កាបូបពីនារីម្នាក់បានសម្រេចជិះគេចមិនរួចត្រូវប្រជាពលរដ្ឋចាប់វាយទ្រោមខ្លួន
ភ្នំពេញ៖ ជនសង្ស័យ២នាក់ជិះម៉ូតូធ្វើសកម្មភាពឆក់ការបូបពីនារីកម្មការិនីរោងចក្រម្នាក់បានសម្រេចតែសំណាងអាក្រក់ត្រូវពូម៉ូតូឌុបជិះដេញតាមទាន់បុកឲ្យដួលហើយត្រូវប្រជាពលរដ្ឋ ចាប់វាយយ៉ាងចាស់ដៃ រួចប្រគល់ឲ្យសមត្ថកិច្ច
ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០១៩ នៅភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឯម ភារី នាយប៉ុស្តិ៍នគរបាលស្ទឹងមានជយ័៣ បានឲ្យដឹងថា ជនសង្ស័យទី១មានឈ្មោះ គង់ សារិន ភេទប្រុសអាយុ៣២ឆ្នាំមុខរបនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិតាព្រឹមឃុំសំបួរស្រុកទ្រាំងខេត្តតាកែវ ។ ជនសង្ស័យទី២មានឈ្មោះ វន សៀត អាយុ២៦ឆ្នាំមុខរបនិងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតភូមិចាជ្រុំ ឃុំក្តឿងរាយស្រុកកញ្ជ្រៀចខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះមានឈ្មោះ សុខ ដួង ភេទស្រីអាយុ២៦ឆ្នាំមុខរបរកម្មការនីរោងច្រក ស្នាក់ផ្ទះជួលភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបនាងបានចេញពីកន្លែងធ្វើការួចមកផ្សារឯករាជ៣ដើម្បីទិញសម្ភរៈប្រើប្រាស់ លុះពេលទិញរួចបានហៅម៉ូតូឌុបជិះទៅផ្ទះដោយធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីត្បូងទៅជើងខណៈមកចំណុចកើតហេតុជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកនិច ពាក់ស្លាកលេខ តាកែវ1O-2248 ជិះមកអែបរួចបានធ្វើសកម្មឆក់កាបូបពីនាងបានសម្រេចរួចជិះគេចខ្លួនទៅតាមផ្លូវ២០០៤ភ្លាមៗនារីរងគ្រោះបានស្រែកឆោឡោហើយបានឲ្យម៉ូតូឌុបជិះដេញតាមរហូតមកដល់ចំណុចការ៉ាសសាំងPTTជិតស្តុបណូគាផ្លូវ២០០៤ ត្រូវបានពូម៉ូតូឌុបជិះបំបុកបណ្ដាល្យដួលម៉ូតូជនសង្ស័យភ្លាមៗត្រូវបានប្រជាពលរដ្ឋឃើញហេតុការជួយចាប់រួចស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣យកមកធ្វើការ សាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការតាមនិតិវិធី ៕