Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តធំបើកចូលក្រុងទាំងព្រឹកដឹកសំពីងសំពោងផ្គើននិងបទបញ្ជាបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យរងការខូចខាត

ភ្នំពេញ៖​ បទបញ្ជារបស់លោកអភិបាលក្រុងនិងលោកស្នងការរាជធានីភ្នំពេញថ្មី​ ដូចជាមិនសូវមានប្រសិទ្ធភាពសោះ​ព្រោះកូនចៅក្រោមឱវាទមិនអនុវត្តន៍តា​ម ។ ក្រោយពេលដែលឯកឧត្តម​ ឃួងស្រេង​ អភិបាល​ រាជធានីភ្នំពេញនិងឧត្តសេនីយ៍ឯកសថេតស្នងការនគបាល​ រាជធានីភ្នំពេញបាន
ដាក់​បទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័នៅ​ក្រោមឱវ៉ាទ​ ទាំង១២ខណ្ឌក្នុងរាជធានីភ្នំពេញត្រូវហាមឃាត់មិនអនុញ្ញាតឱ្យរថយន្តប្រភេទធំៗបើកចូលក្នុងក្រុងនៅពេលថ្ងៃនោះ​ទេព្រោះរថយន្តធំៗទាំងនោះតែងតែបង្កគ្រោះថ្នាក់​ចរាចរណ៍ដល់អ្នកធ្វើដំណើរតាមដងផ្លូវបង្កឱ្យមានអ្នករង​របួសនិងស្លាប់ជាញឹកញាប់។

តែនៅព្រឹកថ្ងៃទី២៦ខែកុម្ភៈ​ឆ្នាំ២០១៩​ វេលាម៉ោង៨និង៣០​នាទីព្រឹកគេឃើញមានរថយន្តធុនធំមួយគ្រឿងពាក់ស្លាក​លេខភ្នំពេញ3E-0247​ ដែលមានសញ្ញាសំគាល់នៅមុខក្បាលរថយន្តCH ​មិនដឹងបើកចេញពីណានោះទេតទ្រុងដឹកសំពីងសំពោងលើស​ចំណុះបានបត់បុកបង្កាន់ដៃស្ពាន​ អា​កាសស្ទឹងមានជ័យស្ថិតនៅខាងក្រោមស្ពានផ្លូវ២១៧សង្កាត់​ស្ទឹងមានជ័យ២ខណ្ឌមា​ន​ជ័យ​ រាជធានធានីភ្នំពេញ។

ក្រោយពេលរថយន្តបុកបាក់បង្កាន់ដៃស្ពានទើបសមត្ថកិច្ចចរាចរណ៍ដែលឈរជើងនៅគោកដៅភ្ញាក់ស្ទុះចេញមកស្ទាក​ឃាត់រថយន្តបញ្ជូនទៅការិយាល័យចរាចរណ៍ជើងគោក​ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្ត៕