Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

គ្រាន់តែជំពាក់លុយគេ៤០០ដូល្លារគិតខ្លីជិះរុឺម៉កកង់បីមក​លោត​ទឹកពីលើស្ពានប៉ងបញ្ចប់ជីវិត

ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូរុឺម៉កកង់បីរបស់ខ្លួនមកលោត​ទឹកពីលើស្ពានជ្រោយចង្វារថ្មី​ ដើម្បីសម្លាប់ខ្លួន តែមិនបានសម្រេច​ ត្រូវបានបងប្អូនប្រជានសាទប្រទះឃើញចេញទូក​ទៅជួយសង្គ្រោះទាន់​ ៖​ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើត​ឡើងកាលពីវេលាម៉ោង០៥ល្ងាចថ្ងៃទី២៦ខែកុម្ភៈ​ ឆ្នាំ ២០១៩ នៅគល់ស្ពានជ្រោយចង្វារខាងកើត ស្ថិតនៅក្នុងភូមិដេីមគរ​សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។

បុរសមានវិបត្តិរូបនោះមានឈ្មោះ​ ចេវ​ ពន្លក​ អាយុ៣៥ឆ្នាំរស់នៅម្តុំផ្លូវសុខហុកខណ្ឌ៧មករា មានស្រុកកំណើតនៅ
ខេត្តព្រៃវែង ។

បើតាមប្រភពព័ត៌នៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុន​ពេលកើតហេតុ គេឃើញបុរសគិតខ្លីរូបនោះបានបើករឺម៉កកង់បីឡើងលើស្ពានជ្រោយចង្វារថ្មី​ ទិសដៅពីលិចទៅកើត​ខណៈមកដល់កណ្តាលស្ពានក៏បានចុះពីលើម៉ូតូកង់បីរួចលោត​ពីលើស្ពានចូលទៅក្នុងទឹកទន្លេតែម្ដង​ ។​ សំណាងចេះ​ទឹកមិនលង់ស្លាប់​ ភ្លាមៗត្រូវបានប្រជានេសាទប្រទះឃើញ​បានចេញទូកទៅជួយសង្គ្រោះនិងលើកយកមកគោកប្រគល់​ឲ្យសមត្ថកិច្ច​ ប៉ុស្តិ៍នគរបាលជ្រោយចង្វារដើម្បីសាកសួរនិងណែនាំកុំអោយគិតខ្លីទៀត​ ។
បើតាមសម្ដីបុរសគិតខ្លីរូបនោះបានអោយដឹងថា ខ្លួនធុនទ្រាន់នឹងជីវិតមិនចង់រស់នៅនោះទេ។ ទោះបីជាយ៉ាងណា រូបគាត់​មិនបានបញ្ជាក់ពីមូលហេតុអ្វីច្បាស់លាស់នោះទេ គ្រាន់តែថាខ្លួនជំពាក់លុយគេ៤០០ដូល្លារហើយនឹងមានវិប្បត្តិក្នុងគ្រួសារដោះស្រាយមិនចេញ ។

ក្រោយមកសមត្ថកិច្ច​ ប៉ុស្តិជ្រោយចង្វារបានអប់រំនិងណែនាំរួចបានទំនាក់ទំនងហៅបងប្អូនមកទទួលយកទៅផ្ទះវិញ៕