លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ បាននាំយកអំណោយមនុស្សធម៌ផ្តល់ជូន ប្រជាពលរដ្ឋក្រីក្រ១៥គ្រួសារនៅសង្កាត់ចាក់អង្រែក្រោម
ភ្នំពេញ៖ នៅវេលាម៉ោងង ១២និង៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និង ជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានផ្ដល់អំណោយមនុស្សធម៌អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ ជូនទៅគ្រួសារ ប្រជាពលរដ្ឋក្រីក្រ ចំនួន ១៥គ្រួសារ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យយ រាជធានីភ្នំពេញ។
លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យតែងតែមានក្តីមេត្តា ករុណា គិតគូរ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលជួបការលំបាកពោលគឺ”កន្លែងណាមានទុក្ខលំបាក កន្លែងនោះមានកាកបាទក្រហមកម្ពុជា”។
ក្នុងឱកាសនោះដែរ លោកប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានថ្លែងថា កាកបាទក្រហមកម្ពុជាតែងតែប្រារព្ធពិធី ៨-ឧសភា រៀងរាល់ឆ្នាំនិងនៅអាណត្តិទី៦នេះ អនុសាខាកាកបាទក្រហមខណ្ឌនឹងបន្តបេសកកម្មការងារមនុស្សធម៌របស់សម្ដេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងអំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ អោយខ្លាំងជាងមុន និង អោយមានតម្លាភាព ស៊ីជំរៅទ្វេដងក្នុងការជួយប្រជាពលរដ្ឋ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយកាន់តែមានភាពរីកចំរើន ក្រោមការដឹកនាំរបស់សម្តេចកិតិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
លោកប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យបានបន្តទៀតថា យើងមានអ្វីៗសព្វថ្ងៃនេះគឺដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេស របស់គណបក្សប្រជាជនកម្ពុជា ហើយជាពិសេស ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍន៏ មានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អនិងមានសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ
ជាមួយគ្នានោះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មការកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានខណ្ឌមានជ័យទាំងអស់ឱ្យបន្តជឿទុកចិត្តលើការដឹកនាំរបស់ អាជ្ញាធរខណ្ឌ រាជរដ្ឋាភិបាល គណបក្សប្រជាជន និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកម្ពុជាកាន់តែមានការអភិវឌ្ឍន៏ ពេញលេញ និងទទួលបាននូវសុខសន្តិភាពបន្តជានិរន្តរ៍។
គួរបញ្ជាក់ថា លោកប្រធានអនុសាខាកាកបាទក្រហមខណ្ឌមានជ័យបាននាំយកអំណោយមនុស្សធម៌អនុសាខាផ្តលផ្តល់ជូនប្រជាពលរដ្ឋដោយរួមមាន៖ អង្ករ១បាវ មី ទឹកបរិសុទ្ធ តែ ទឹកត្រី ទឹកស៊ីអ៊ីវ នឹងសំភារៈផ្ទះបាយ មួយចំនួនរួមទាំងថវិកាចំនួន ២ម៉ឺនរៀលផងដែរ៕