មន្ត្រីគយកែវផុសនិងមេបញ្ជារងស្រុកព្រៃនប់ជួបគ្រោះចរាចរណ៍ស្លាប់ទាំង២នាក់
ព្រះសីហនុ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយបានកើតឡើង បណ្ដាលឲ្យមន្ត្រីគយម្នាក់ស្លាប់និងមន្ត្រីអាវុធហត្ថ ម្នាក់ទៀតរងរបួសធ្ងន់ហើយបានពេលបញ្ជួនទៅមន្ទីរពេទ្យ
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១និង២០ នាទីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៣-១៧៤ ស្ថិតនៅក្នុងភូមិត្រពាំងគា ឃុំជើងគោស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ជនរងគ្រោះទី១ មានឈ្មោះ ញ៉ោម នៅ ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជាមន្ត្រីគយនៅ កែវផុស ( ស្លាប់ ) នៅនឹងកន្លែងកើតហេតុ។
ជនរងគ្រោះទី២ មានឈ្មោះ ឆេង សុខនី ភេទ ប្រុស អាយុ ៣៧ឆ្នាំ ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ របួសធ្ងន់ ហើយបានស្លាប់ក្រោយពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្ត ០១គ្រឿងម៉ាក TOYOTA បាឡែន ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2T-2534 បើកបរដោយបុរសឈ្មោះ ឆេង សុខនី ជាមេបញ្ជាការរងកងរាជអាវុធហត្ថស្រុកព្រៃនប់ និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ញ៉ោម នៅ ជាមន្ត្រីគយនៅ កែវផុស ដោយធ្វើដំណើរ ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញលុះ ដល់ចំណុចខាងលើក៏បានបុកគ្នាជាមួយនឹងរថយន្តធុនធំ ០១គ្រឿងទៀតពណ៌ បៃតង ពាក់ផ្លាកលេខភ្នំពេញ3D- 2056 សណ្តោងរុឺម៉ក មានទិសដៅផ្ទុយគ្នា។ គ្រោះថ្នាក់នេះបណ្ដាលឲ្យស្លាប់ម្នាក់នៅកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ស្លាប់ពេលបញ្ជួនទៅដល់មន្ទីរពេទ្យ ។ ចំណែកអ្នកបើក រថយន្តធំ បានចុះរត់គេចខ្លួនបាត់ស្រមោល ។
ដោយឡែករថយន្តទាំង០២គ្រឿងរងការខូចខាតយ៉ាងដំណំ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញចុះមកធ្វើកំណត់ ហេតុប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី រួចវាស់វែងស្ទូចយករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់រងចាំដោះស្រាយពេលក្រោយ ៕