ចាប់រំលោភបានសម្រេចបានមួយយប់ ព្រឹកឡើងត្រូវឪពុកខាងស្រីប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួន
ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ឪពុកយុវតីរងគ្រោះថាបានចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចទៅលើកូនស្រីរបស់គាត់ កាលពីវេលាម៉ោង៩យប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចវាលទីលានចាក់សំរាម ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
ជនសង្ស័យមានឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររើសអេចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកយុវតីរងគ្រោះឈ្មោះ ផ ច ធ អាយុ១៧ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។
តាមប្រភពពីយុវតីរងគ្រោះបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ខ្លួនបានដើរចេញពីកន្លែងរើសអេតចាយ សំដៅទៅរោងកន្លែងស្នាក់នៅ មិនទាន់ដល់ផង ត្រូវបានជនសង្ស័យចាប់ផ្តួល ទាញដកយកភ្លើងពិលចេញពីក្បាលហើយចាប់សម្រាតធ្វើសកម្មភាពរំលោភសេពសន្ថវៈរហូតបានសម្រេចនៅលើដី រួចគម្រាមហាម ស្លាប់បើប្រាប់ឪពុក ឬអ្នកណាឲ្យដឹង។
ប្រភពបន្តថា ក្រោយពីជនសង្ស័យចាប់រំលោភហើយ ជនរងគ្រោះក៏បានដើរទៅរោង កន្លែងសម្រាក លុះរហូតដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈដោយទ្រាំនូវទង្វើររបស់ជនសង្ស័យមិនបាន ក៏រៀបរាប់ដំណើររឿងប្រាប់ដល់ឪពុក អោយដឹងរឿង ខណៈដែលឪពុកដឹងរឿងអស់ហើយក៏ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលដង្កោតែម្ដង ។
លុះដល់វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០១៩កម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនជនសង្ស័យនាំទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដង្កោ ដើម្បីសួរនាំ ។
បច្ចប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួននៅអធិការរដ្ឋានខណ្ឌដង្កោកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕