សង្ស័យតូចចិត្តនិងមេបញ្ឈប់ពីការងារគិតខ្លីចងកសម្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌា
ភ្នំពេញ៖ បុរសអតីតសន្តិសុខមន្ទីរពេទ្យកាល់ម៉ែត្រម្នាក់ចង.កស្លាប់ខ្លួននៅក្នុងម៉ូតូកង់បីឥណ្ឌា(PassApp )ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ បង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី០១ខែមិនាឆ្នាំ២០១៩ នៅចំណុចជាប់របងមន្ទីរពេទ្យកាល់ម៉ែត្រ តាមបណ្ដោយផ្លូវលេខ៨០ ភូមិ៧ សង្កាត់ស្រះចកខណ្ឌដូនពេញ ។
សពបុរសរងគ្រោះមានឈ្មោះ ឃីម សុខា អាយុ៣៥ឆ្នាំមានប្រពន្ធនិងកូនប្រុសស្រីចំនួន៥នាក់ ស្នាក់នៅផ្ទះជួលសង្កាត់ស្រះចកខណ្ឌដូនពេញ មានស្រុកកំណើត ឃុំមាត់គរ ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះគឺជាអតីតសន្តិសុខពេទ្យកាល់ម៉ែត្រដែលគេទើបតែបញ្ឈប់ពីការងារបាន៣ទៅ៤ថ្ងៃហើយបុរសរងគ្រោះក៏ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា(PassApp)តែមិនដឹងថាមានរឿង អីនោះទេទើបបានបុរសរងគ្រោះសម្រេចចិត្តចង.កសម្លាប់ខ្លួនដូច្នេះ។
បើតាមប្រភពពីបុរសម្នាក់ដែលជាមិត្តភក្រ័បានអោយថា ជនរងគ្រោះធ្លាប់និយាយថាជំពាក់លុយគេតែមិនច្រើនដល់ថ្នាក់ថាគ្មាលទ្ធភាពសងគេនោះទេ ។
ប្រភពដដែលបានបន្តថា សង្ស័យតែជនរងគ្រោះតូចចិត្តនិងមេរបស់ខ្លួនបានបញ្ឈប់ការងារទើបសម្រេចចិត្តចង.កទើបសម្រេចចិត្តគិតខ្លីធ្វើអត្ថឃាតសម្លាប់ខ្លួនតែម្ដង ។
ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅជំនាញកោសល្យវិច្ឆ័យមកពិនិត្យនិងធ្វើកោសល្យវិច្ឆ័យ បន្ទាប់មកបានបញ្ជាក់ថា បុរសរងគ្រោះពិតជាស្លាប់ដោយសារចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ តែទោះជាយ៉ាងណាប្រភពខ្លះនៅតែមានការសង្ស័យថា ករណីនេះនៅមានអាកំបាំង ៕