នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាលឃាត់ខ្លួនប្រធានក្រុមហ៊ុនដីឡូត៍អចនៈទ្រព្យBTRឆបោកយកលុយអ្នកទិញរួចគ្មានដីអោយ
ភ្នំពេញ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តកណ្ដាល បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាប្រធាន ក្រុម ហ៊ុន អចនៈទ្រព្យ BTR ពីបទឆបោក ៖ ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី០១ខែមិនាឆ្នាំ២០១៩ ។
បើតាមប្រភពបានអោយដឹងថា កាលពីថ្ងៃទី១៩ខែមករាឆ្នាំ២០១៨ វេលាម៉ោង១០និង០០នាទីព្រឹក ជនរងគ្រោះមានឈ្មោះ ហុង លឹមហូរ ឈ្មោះភឿន សាក់ឡេង និងឈ្មោះ វង្ស សុខខេង អ្នកទាំងបីខាងលើ បានទៅទិញដីពុះឡូតិ៍ពីក្រុមហ៊ុន ប៊ុនធាអចនៈទ្រព្យBTRដែលមានទីតាំងនៅចំណុច ភូមិថ្មី ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទីតាំងមួយទៀត នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឈ្មោះហុង លឹមហូរ ទិញ២ឡូតិ៍ស្មើនិង ១០X២០ម៉ែត្រ ក្រុមហ៊ុនយកលុយកក់មុន១.៩២០ដុល្លារ (មួយពាន់ប្រាំបួនរយម្ហៃដុល្លារ) ឈ្មោះ ភឿន សាក់ឡេង ទិញដី០២ឡូតិ៍ ស្មើនិង ១០X ២០ម៉ែត្រ យកលុយកក់មុន២.០០០ដុល្លារ(ពីរពាន់ដុល្លារ) និង ឈ្មោះ វង្ស សុខខេង ទិញដី ០១ ឡូតិ៍ ឲ្យលុយក្រុមហ៊ុន ភាព ប៊ុនធា ៣.០០០ដុល្លារ (បីពាន់ដុល្លារ)។ សរុបទឹកប្រាក់ អ្នកទាំង៣ខាងលើ ក្រុមហ៊ុន ភាព ប៊ុនធា យកទៅ៦.៩២០ដុល្លារ(ប្រាំមួយពាន់ប្រាំបួនរយម្ហៃដុល្លារ)ទំហំដីចំនួន ៥ឡូតិ៍ស្មើរនិង(២៥X២០ម៉ែត្រ) ដោយឈ្មោះ ភាព ប៊ុនធា ជាប្រធានក្រុមហ៊ុនសន្យាថានិងចេញប្លង់រឹងឲ្យក្នុងរយៈពេលបីខែក្រោយ លុះដល់ថ្ងៃកំណត់អ្នកទាំងបីខាងលើបានមកសួររកប្លង់ និងដីស្រាប់តែ ឈ្មោះ ភាព ប៊ុនធា ឆ្លើយថាគ្មានដីឲ្យទេ ហើយបានគេចវេស និង មិនព្រមទទួលខុសត្រូវជាមួយជនរងគ្រោះឡើយ។ បន្ទាប់មកអ្នករងគ្រោះទាំង៣នាក់បានទៅដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ។
ជនរងគ្រោះទាំង៣នាក់រួមមាន៖ ទី១- មានឈ្មោះ វង្ស សុខខេង ភេទស្រី អាយុ៥៨ឆ្នាំ មានទីលំនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២-ឈ្មោះ ភឿន សាក់ឡេង ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣-ឈ្មោះ ហុង លឹមហូរ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិពោធិ៍មង្គលសង្កាត់ព្រែកព្នៅ ខណ្ឌព្រែក
ព្នៅ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានឈ្មោះ ភាព ប៊ុនធា ភេទប្រុសអាយុ ៣៦ឆ្នាំ ទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកកញ្ជ្រៀចខេត្តព្រៃវែង មុខរបរ ប្រធានក្រុមហ៊ុន ប៊ុនធា អចនៈទ្រព្យ BTR ។
វត្ថុតាងដកហូតបានរួម៖ ១-កាំភ្លើងខ្លីម៉ាកK59លេខ
EP7974 ,បង់០១គ្រាប់១២និងស្រោមកាំភ្លើង០៤ ២.ទូរស័ព្ទដៃ០៣គ្រឿង ម៉ាកHUAWEI ០២គ្រឿងពណ៌ ខៀវ និងម៉ាកCootel ពណ៌ស០១គ្រឿង។
៣.ត្រាមូល(ក្រុមហ៊ុនអចនៈទ្រព្យ BTR។
៤.នាមប័ណ្ណក្រុមហ៊ុនមួយដុំ។
៥.ប័ណ្ណបើកបររថយន្ដ០១។
៦.លិខិតបញ្ជាបេសកម្ម ឈ្មោះ ភាព ប៊ុនធា អាវុធម៉ាកK59 លេខ7974។
៧.លិខិតបញ្ជាបេកម្ម គេហទំព័រ អេជីជីញូធីវីអនឡាញ០១ ។
៨.កាតអ្នកសារព័ត៌មាន០១។
៩.កិច្ចសន្យាលក់ដី និងទទួលប្រាក់កក់០១ក្បាល។
១០.កាបូបដៃ ពណ៌ខ្មៅ០១។
១១.សៀវ ភៅកត់ត្រា០២ក្បាល។
១២.រថយន្ដម៉ាកTUNDRA ពណ៌ស សេរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ 2AR-5086 ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថតាងត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលកសាងសំណុំចាត់ការបន្តតាមនីតិវិធីច្បាប់ ៕