មន្ត្រីយោធាផ្កាយ៣ទះកំផ្លៀងស្ត្រីតារាចំរៀង៣ដៃសងជំងឺចិត្ត៨០០០$
ភ្នំពេញ៖ បើតាមប្រភពបានបង្ហើបអោយដឹងថា នៅរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ស្ត្រីតារាចម្រៀងដែលរងអំពើហិង្សាដោយការទះកំភ្លៀងពីមន្ត្រីទាហានផ្កាយ៣នោះ ពេលនេះនាងទទួលបានយុត្តិធម៌ហើយ ក្រោយពេលជនបង្កចូលសម្រុះសម្រួលដោយព្រមសងសំណងជំងឺចិត្តនូវទឹកប្រាក់ចំនួន៨ពាន់ដុល្លារ។
សូមរំលឹកថា កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភោជនីយដ្ឋានបឹងមាស តាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈអ្នកចម្រៀងស្រស់ស្អាតប្រចាំនៅហាងខាងលើ ត្រូវបុរសម្នាក់អួតខ្លួនថា ជាមន្ត្រីយោធាពាក់ផ្កាយ៣ ផ្ទុះកំហឹង ទះកំផ្លៀង ព្រោះរឿងមិនព្រមទៅដេកជាមួយខ្លួនរួចជនបង្កបានឡើងបើកឡានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយមកស្ត្រីរងគ្រោះដែលជាតារាចម្រៀងរូបនោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលជ្រោយចង្វារដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍រកយុត្តិធម៌អោយនាង ៕