តូចចិត្តនិងបងប្អូនស្តីបន្ទោសតិចតួចរឿងដើរលេងច្រើនគិតខ្លីជិះម៉ូតូមកលោតទឹកពីស្ពានជ្រោយចង្វារបញ្ចប់ជីវិត
ភ្នំពេញ ៖ សពយុវជនម្នាក់ត្រូវបានក្រុមគ្រួសាររកឃើញហើយ បន្ទាប់ពីយុវជនរូបនេះចិត្តខ្លាំងបានសម្រេចចិត្តមកលោតទឹកសម្លាប់ខ្លួនដោយសារបងប្អូនស្តីបន្ទោសបន្តិចបន្តួចរឿងដើរលេងច្រើនរកលុយមិនសល់ ។
ហេតុការណ៍ភ្ញាក់ផ្អើលរកឃើញសពនេះកើតឡើងកាលពីវេលាម៉ោង១២និង៥០ នាទីរសៀលថ្ងៃទី២ខែមីនាឆ្នាំ ២០១៩នៅក្រោមស្ពានជ្រោយចង្វារ ភូមិដើមគសង្កាត់ជ្រោយចង្វាខណ្ឌជ្រោយចង្វា ។
សពជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ពៅដាវីនហៅនីត ភេទប្រុសអាយុ ២២ឆ្នាំរស់នៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ មុខរបររត់ម៉ូតូកង់បី ។
បើតាមក្រុមគ្រួសារ ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានផឹកស៊ីជាមួយបងប្អូននៅភូមិចុងខ្សាច់សង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ ហើយត្រូវបានបងប្អូនស្តីបន្ទោសរឿងដើរលេងដាច់យប់ច្រើន រកលុយមិនសល់ ។ ក្រោយមកដោយសារស្រវឹងផង ហើយយុវជនរូបនេះបានគិតច្រើនផងក៏បានជិះម៉ូតូទាំងយប់តែម្តង ដោយមិនដឹងទៅណានោះទេ ។
ប្រភពបន្តថា នៅវេលាយប់នោះជនរងគ្រោះបានទូរសទ្ទ័ប្រាប់បងប្អូនម្នាក់ទៀតថា យើងលាសិនហើយព្រោះអស់កម្មពៀនឹងគ្នាហើយរួចក៏ផ្តាំឱ្យបងប្អូនមកយកម៉ូតូផងនៅលើស្ពានជ្រោយចង្វារ ។ ដោយសារបងប្អូនមិនចាប់អារម្មណ៍ ស្មាននិយាយលេង រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី១មីនាបាត់មិនឃើញតេក៏មិនចូលទើបដឹងផ្អើលឆោមករកចាំមើលសពអណ្តែតទឹក ។ ប្រភពឱ្យដឹងទៀតថា នៅព្រឹកថ្ងៃទី២មីនាក្រុមគ្រួសារក៏ជួលគេមុជរាវរហូតដល់ម៉ោងជាង១២ក៏ប្រទះឃើញហើយបានស្រងមកលើគោក ដឹកយកទៅធ្វើបុណ្យនៅវត្តទួលសង្កែតាមប្រពៃណី ៕