អាជីវករផ្សារសុមង្គល់រត់មកប្តឹងសមត្ថកិច្ចបន្ទាប់ពីមេតុងទីន បោកលុយជិត១០មុឺនដូល្លារដាក់មេប្រូចបាត់ស្រមោល
ភ្នំពេញ ៖ អាជីវករផ្សារសុភមង្គលមួយប្រមាណជិត២០នាក់បាននាំគ្នាមករកប៉ុស្តិ៍ទួលសង្កែដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងមេតុងទីនម្នាក់ដែលឆបោកលុយពួកគាត់សរុបអស់ជិត 10 ម៉ឺនដុល្លារហើយដាក់មេប្រូចបាត់ស្រមោល ។
ការដាក់ពាក្យបណ្ដឹងបានធ្វើឡើងនៅរសៀលថ្ងៃទី 2 ខែមីនាឆ្នាំ 2014 នៅប៉ុស្តិ៍ទួលសង្កែ 1 ខណ្ឌឬស្សីកែវ។
បើតាមក្រុមអាជីវកររងគ្រោះប្រមាណ២០នាក់តំណាងឱ្យជិត១០០នាក់មកពីផ្សារសុមង្គល់ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មេតុងទីនដែលបោកកូនៗហើយរត់បាត់នោះ ឈ្មោះ រដ្ឋ ភេទស្រីអាយុជិត៤០ឆ្នាំរស់នៅផ្ទះជួលម្តុំជិតផ្សារសាំហាន់សង្កាត់ទួលសង្កែ១ខណ្ឌឫស្សីកែវ ។
ប្រភពបន្តថា ការលេងតុងទីននោះគឺអាជីវករទាំងអស់ជិត 100 នាក់ដោយលេង៣ក្បាល មួយក្បាល២មុឺន ហើយម្នាក់ៗលេងសុទ្ធតែ៣ក្បាល៥ក្បាលរហូតដល់១០ក្បាល ដោយសរុបទឹកប្រាក់ដែលមេតុងទីននោះបោករត់បាត់នោះប្រហែលជិត១០មុឺនដូល្លារសហរដ្ឋអាមេរិក ។
ពួកគាត់បន្តថាដោយម្នាក់ម្នាក់ចាញ់បោកបេតុង អស់ជាង3000 ខ្លះ2000 ខ្លះ7000 ខ្លះ10000 ខ្លះ400ទៅ500ដូល្លារសរុបជិត 10 ម៉ឺនដុល្លារ ។
បើទោះបីយ៉ាងណាក្រុមអាជីវកររងគ្រោះទាំងអស់មិនស្គាល់មេតុងទីននោះច្បាស់លាស់ទេគ្រាប់តែដឹងថាឈ្មោះរដ្ឋ ប៉ុណ្ណោះហើយរស់នៅជិតគ្នានោះដែរ ។
ក្រុមអាជីវករបានទទូចសុំឲ្យអាជ្ញាធរនិងសមត្ថកិច្ចជួយរកយុត្តិធម៌ឲ្យពួកគាត់ផងដោយតាមចាប់មេតុងទីនបោកយកមកទទួលខុសត្រូវ ចំពោះមុខច្បាប់ ព្រោះពួកគាត់ម្នាក់ៗសុខចិត្តសុីអត់សុីឃ្លាន ខំលេងសន្សំលុយគ្រាន់បានទិញនេះទិញនោះ ប៉ុន្តែត្រូវគេបោកយករត់ទៅបាត់ទទេៗយំលែងចេញ ៕