Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ចស្រុកអូជ្រៅពួនស្ទាក់ចាប់អ្នកបើកបរលើសល្បឿនកំណត់មិនដាក់ប៉ារ៉ាស់ជាសញ្ញាធ្វើឲ្យCRVនិងIZUZUចង្កួត​បុកគ្នាខ្ទេច

បន្ទាយមានជ័យ៖​ កម្លាំងសមត្ថកិច្ចនគរបាលស្រុកអូរជ្រៅ​ដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍កំណត់ល្បឿន​អ្នក​បើកបរលើសកំណត់​ មិនដាក់ប៉ារ៉ាស់ស្លាកសញ្ញា​ បែជាពួន​ស្ទាក់ធ្វើអោយអ្នកបើកបរភ្ញាក់រេចង្កូតជ្រុលបុកគ្នាពេញផ្លូវ
គ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងនៅ​ថ្ងៃទី០៤ខែមិនាឆ្នាំ២០១៩​ នៅតាមបណ្ដោយផ្លូវជាតិលេខ៥​ត្រង់ចំណុច ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់​ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកបើកបររថយន្តបានភ្ញាក់នឹងការពួនស្ទាក់​ចាប់រថយន្តបើកបរលើសល្បឿនកំណត់របស់កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ដែលសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាកំពុងតាមចាប់ចោរអញ្ចឹង សូម្បីតែប៉ារ៉ាស់ក៏មិនដាក់ដែរ ទើបបង្ករឲ្យអ្នកបើកបរភ្ញាក់រួចក៏ជ្រុលចង្កូតរ៉េទៅបុកគ្នាយ៉ាងពេញទំហឹងរណូករណែលពេញផ្លូវតែម្ដង​ បណ្ដាលឲ្យមាន​អ្នករងរបួសធ្ងន់និងស្រាលចំនួន៣នាក់​ ត្រូវបានរថយន្តដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ​ ។

រថយន្តម៉ាករងគ្រោះទាំង២គ្រឿងទី១ម៉ាកCRV​និងមួយគ្រឿង​​ ទៀតម៉ាកIZUZU​ ត្រូវបានសមត្ថកិច្ចវាសវែងយក​ទៅរក្សាទុកនៅអធិការស្រុកអូជ្រៅរងចាំដោះស្រាយ​ ៕