ដុតសំរាមមិនប្រយត្ន័រាលឆេះដល់ឃ្លាំងស្តុបសម្ភារៈនិងរោងដាក់រថយន្តផ្ទះសំណាក់AS88ខូចខាតសម្ភារៈប្រហែល៥ម៉ឺនដុល្លា
កណ្ដាល៖ អគ្គីភ័យឆាបឆេះរោងដាក់ រថយន្តរបស់ផ្ទះសំណាក់AS88 ខ្ទេចម៉ត់ទាំងស្រុង ៖ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៧ខែមិនាឆ្នាំ២០១៩ នៅចំណុច ផ្ទះសំណាក់ យីហោ (AS88)ស្ថិតនៅក្នុងភូមិភូមិថ្នល់ទទឹង ឃុំដំណាក់អំពិលស្រុកអង្គស្នួល ខេត្តកណ្តាល ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ឃួន បូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរម្ចាស់ផ្ទះសំណាក់ ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា មូលហេតុនៃការឆេះបណ្ដាលមកពីម្ចាស់ឃ្លាំងស្តុបអេតចាយដុតសំរាមចោលហើយមិនបានប្រុងប្រយត្ន័ធ្វើអោយរាលដាលបន្តឆាបឆេះដល់រោងសំរាប់ដាក់រថយន្តភ្ញៀវ របស់ផ្ទះសំណាក់AS88 តែម្ដង។
លោកអធិការបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន លោកបានដឹកនាំបញ្ជា កំលាំងអន្តរាគមន៍របស់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចេញប្រតិបត្ដិការសហការជាមួយកម្លាំងអាវុធហត្ថស្រុកក្រុមប្រឹក្សាឃុំកំលាំង ប៉ុស្ដិ៍ដំណាក់អំពិល ប៉ុស្តិសំរោងលើ ប្រជាការពារ នឹងប្រជាពលរដ្ឋជាច្រើននាក់ បានជួយពន្លត់ នៅចំណុចខាងលើ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ+ស្នងការដ្ឋាននគរខេត្តកណ្ដាល.ចំនួន៨គ្រឿង+រថយន្តរបស់អង្គភាព K៨៦ចំនួន០១គ្រឿង +រថយន្ត ស្នងការ ខេត្តកំពង់ស្ពឺចំនួន ០៤គ្រឿង
+រថយន្តកងពលតូចលេខ៧០ចំនួន០២គ្រឿង+រថយន្ត ស្នងការរាជធានី ០២គ្រឿង+រថយន្តឆ័ត្រយោង៩១១ ០២គ្រឿង+ប្រើពេលសរុបចំនួន២ម៉ោងកន្លះ +សរុប ១៩គ្រឿងប្រើប្រាស់ទឹក អស់ចំនួន៣៨រថយន្ត ទើបបានរលត់ជាស្ថាពរ ។
ខូចខាត ៖ ម៉ូតូចំនួន០២គ្រឿង បន្ទប់សន្តិសុខសម្រាក០១បន្ទប់ ការិយាល័យរដ្ឋបាល០១បន្ទប់នឹងរោងសំរាប់ដាក់រថយន្តភ្ញៀវ ទំហំបណ្ដោយ១០០mxទទឹង២០m ធ្វើពីជញ្ជាំងស័ង្កសី ប្រក់ស័ង្កសី សំភារះខូចខាតទាំងស្រុង គិតជាទឹកប្រាក់ អស់ចំនួនប្រហែល ៥០០០០$(ប្រាំម៉ឺនដុល្លា)៕