នោះ! ល្បីទៀតហើយ!! ពីមុនជប៉ុន ឥឡូវបុរសប៊ែលហ្សិកម្តង ជិះកង់ផ្សងព្រេងកំសាន្តជាច្រើនប្រទេស ទីបំផុតមកបាត់កង់នៅផ្សារទួលទំពូង
យោងតាមប្រភពពីហ្វេសប៊ុកមួយ ឈ្មោះ Siborey Sean បានសរសេររៀបរាប់ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយថា “ដំណឹងបាត់កង់៖ បុរសជនជាតិ ប៊ែលហ្សិក ម្នាក់អាយុ ២៥ ឆ្នាំបានជិះកង់ពីវៀតណាម រហូតមកស្រុកខ្មែរ។ ឥឡូវនេះត្រូវបានចោរលួចនៅម្ដុំផ្សារ ទូលទំពូង នៅថ្ងៃទី៤ នាម៉ោង៨យប់ កងម៉ាក: Trek FX1″។ ដំណឹងនេះ ត្រូវបានគេស៊ែរចែកចាយពេញបណ្តាញសង្គមហ្វេសប៊ូក ករណីជនជាតិប៊ែលហ្សិកខាងលើ បានបាត់កង់នៅម្តុំផ្សារទួលទំពូង ។
ប្រភពដដែលបានឲ្យដឹងលម្អិតថា ករណីដែលភ្ញាក់ផ្អើលនេះ ផ្តើមចេញពីបុរសម្នាក់ជនជាតិប៊ែលហ្សិក ឈ្មោះ Nicolas អាយុ២៥ឆ្នាំ ដែលលោកទើបតែបញ្ចប់ថ្នាក់ម៉ាស្ទ័រផ្នែកគ្រប់គ្រង កាលពីឆ្នាំមុន ហើយក្រោយពីបញ្ចប់ការសិក្សា បុរសរូបនេះ ចង់ធ្វើដំណើរឆ្លងប្រទេសដោយប្រើប្រាស់កង់មួយនេះ ជាជាងធ្វើការងារនៅមួយកន្លែង ។ លោក Nicolas បានធ្វើដំណើរជាច្រើនប្រទេសរួចមកហើយ តាំងពីទ្វីបអឺរ៉ុប រហូតមកដល់អាស៊ីយើង ដោយប្រទេសកម្ពុជាជាប្រទេសចុងក្រោយ បន្ទាប់ពីធ្វើដំណើរចាកចេញពីប្រទេសវៀតណាមមក តែអកុសល កង់របស់គាត់ដែលជាមិត្តរួមដំណើរមិនអាចកាត់ថ្លៃបាន ត្រូវបានចោរលួចបាត់ ។
សង្ឃឹមថាពេលដែលបងប្អូនបានឃើញសារនេះ សូមជួយចែករំលែកបន្តដើម្បីស្វែករកកង់របស់លោក ម៉ាក Trek FX1 ដែលត្រូវចោរលួចនោះផង ហើយបើបងប្អូនណាមានដំណឹងអ្វី សូមទំនាក់ទំនងផ្ទាល់ទៅកាន់អ៊ីមែល របស់ម្ចាស់កង់ផ្ទាល់ nicolas.dv@hotmail.be ៕