ស្ត្រីជាជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួនដកហូតថ្នាំញៀន១កញ្ចប់ធំ
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវ បង្ក្រាបជាក់ស្តែងករណីជួញដូរ សារធាតុញៀនខុសច្បាប់ ឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ដកហូតថ្នាំញៀន១កញ្ចប់ធំរួមនិងសម្ភារៈប្រើប្រាស់មួយចំនួន ៖ ហេតុការនេះបានធ្វើឡើងកាលីពីវេលាម៉ោង៩និង០០នទីព្រឹកថ្ងៃទី១១ខែមិនា ឆ្នាំ២០១៩
នៅចំណុចក្រុម៦ ភូមិលូសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ធឿម ចំប៉ា ភេទស្រីអាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅការដ្ឋានសំណង់ភូមិកំពង់ចម្លង ឃុំឃ្លាំងស្បែក ស្រុកពញាឮ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជួនទៅអធិការខណ្ឌឫស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីបន្ត ៕