Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បាញ់គំរាម២គ្រាប់រួចចាប់បុរសម្នាក់វាយឲ្យរបួសហើយលើក​ដាក់លើម៉ូតូយកទៅបាត់ផ្អើលព្រះសង្ឃពេញវត្ថ

ភ្នំពេញ៖ ជនសង្ស័យ៥នាក់ជិះម៉ូតូ៣គ្រឿងចូលមកក្នុងវត្តឬស្សីស្រស់ ហើយបានធ្វើសកម្មភាពចាប់បុរសម្នាក់ វាយបណ្តាលឲ្យរងរបួស រួចបាញ់ជុជដី២គ្រាប់គំរាមតែផ្ទុះ១គ្រាប់បង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃនៅក្នងវត្តទាំងយប់ រួចគ្រៀកជនរងគ្រោះ ដាក់លើម៉ូតូជិះគេចបាត់ស្រមោលដោយមិនដឹងមូលហេតុ។
​ ការភ្ញាក់ផ្អើលនេះបានកើតឡើងកាលវេលាម៉ោង៩និង១០​នាទី​យប់ ថ្ងៃទី១២ខែមិនា ឆ្នាំ២០១៩ នៅក្នុងវត្តឫស្សីស្រស់ សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ។

បើតាមប្រភពពីព្រះសង្ឃមួយអង្គ​ជាគ្រូសូត្រស្ដាំបានឲ្យភ្នាក់ងារសារព័ត៍ដឹងថា​ មុនពេលកើតហេតុ​ព្រះសង្ឃបានឃើញជនសង្ស័យមានគ្នា៥នាក់ជិះម៉ូតូ៣គ្រឿង បានជិះចូលមកក្នុងវត្តហើយបានមកចាប់បុរសម្នាក់ដែលអង្គុយលេងនៅក្នុងវត្តហើយ​ឈានទៅដល់ការប្រតាយប្រតប់គ្នាជាមួយបុរសម្នាក់​ដែលលោកស្គាល់ថាធ្លាប់ចេញចូលក្នុងវត្តនេះរៀងរាល់ថ្ងៃផងដែរ ។ ព្រះសង្ឃបានបន្តថា​ មិនដឹងថាជាមានរឿងអ្វីនោះ​ទេទើបឈានទៅដល់ទំនាស់ពាក្យសម្តីដាក់គ្នាកើតជាហិង្សាវាយទៅលើជនរងគ្រោះបណ្តាលរងរបួសរួចបាញ់គំរាម២​គ្រាប់​ ផ្ទុះ១គ្រាប់​ តែ១គ្រាប់ទៀតមិនបានផ្ទុះទេ បានត្រឹមធ្លាក់ទៅលើដី រួចក៍លើកជនរងគ្រោះដាក់លើម៉ូតូដឹកជិះចេញទៅបាត់ដោយនិយាយថាយកទៅប៉ុស្តិ៍។

បើតាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍និរោធិន៍ម្នាក់បានឲ្យដឹងថា
ក្រោយពីបានទទួលព័ត៌មាន​ ករណីផ្ទុះអាវុធនៅក្នុងវត្តឬស្សីស្រស់​ ភ្លាមៗនោះកម្លាំងរបស់លោកបានចុះទៅដល់ហើយក៍បានសួរនាំព្រះសង្ឃនៅក្នុងវត្តផងដែរ តែមិនបានឃើញជន​សង្ស័យនោះទេ តែព្រះសង្ឃបានឲ្យដឹងថា​ ជនរងគ្រោះត្រូវក្រុមជនសង្ស័យដឹកចេញទៅបាត់ហើយប្រាប់ថាយកទៅ​ប៉ុស្តិ៍​ ។ សមត្ថកិច្ចបានបន្តថា​ ពេលលោកប្របាប់ដូច្នេះក៏បាន​នាំគ្នាជិះម៉ូតូចេញពីវត្តវិញ​ លុះមកដល់ប៉ុស្តិ៍មិនឃើញ​ ។

ជុំវិញករណីបាញ់គំរាមនេះអ្នកសារព័ត៌មានយើងមិនទាន់ដឹងច្បាស់ថា​ វាជារឿងអ្វីឲ្យពិតប្រាកដនៅឡើយទេព្រោះ​សមត្ថកិច្ច​ ហាក់បីដូចជាមានការលាក់លៀម​ តែទោះជាយ៉ាងណា​សមត្ថកិច្ចថា​ កំពុងធ្វើការសាវជ្រាវបន្ត៕