Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បើករថយន្តធន់ធំមិនប្រយត្ន័ជ្រុលទៅបុករថយន្តដឹកក្រដាស​ពីក្រោយ​គៀប​ជាប់របួសធ្ងន់បាក់ជើងទាំង២

ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តធន់ធំក្នុងល្បឿនលឿនមិន​បានប្រុងប្រយត្ន័ជ្រុលទៅបុករថយន្តដឹកក្រដាសពី​ក្រោយពេញទំហឹង​ ​ដែលឈប់ជួសជុលនៅចញ្ចើមផ្លូវ​បណ្ដាលឲ្យអ្នកបើកបរគៀបជាប់នៅនិងកាប៊ីនរងរបួសធ្ងន់បាក់ជើង​ទាំង​២ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកេីតឡេីងកាលពី​វេលាម៉ោង៦និង៣០នាទី​ព្រឹកថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខរោងចក្រ ថៃយ៉ា តាមបណ្ដោយផ្លូវជាតិ​លេខ៥ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

អ្នកបើកបរថយន្តបង្កដែលរងរបួសធ្ងន់មានឈ្មោះ សេង ម៉ីឡុង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបបើកឡាន​ មានស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល។ ចំណែកតៃកុងរថយន្ត​ដឹកក្រដាស​ បន្ទាប់ពីកើតហេតុដោយសារភ័យពេកបានរត់គេចខ្លួនបាត់​ ។

បើយោងតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុឲ្យដឹងថា​ នៅ​មុនពេលកេីតហេតុគេឃើញរថយន្តធន់ធំមួយគ្រឿងម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-​5544 បើកបរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកើត​ហេតុ​ខាងលើបានរេចង្កូតជ្រុលទៅបុកគួទរថយន្តដឹកក្រដាសម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-1067​ដែល​ខូច​​ឈប់ដើម្បីជួសជុលនៅអែបចញ្ចើមផ្លូវចំពីក្រោយពេញទំហឹង​ លាន់ដូចរន្ទះ​ បណ្ដាលឲ្យខ្ទេចមុខរថយន្តបង្ក​គៀបជាប់តៃកុងនៅនិងកាប៊ីន​ ត្រូវបានប្រជាពលរដ្ឋនិង​សមត្ថកិច្ច​ នាំគ្នាអន្តរាគមន៍ជួយគាស់ចេញយកទៅសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ​ ។ ចំណែកអ្នកបើករថយន្ត​ដឹកក្រដាសរត់គេចខ្លួនបាត់​ ។

ក្រោយពេលកេីតហេតុសមត្ថកិច្ច​ ខណ្ឌបានទាក់ទង​សមត្ថកិច្ចជំនាញមកធ្វើការវាសវែងយករថយន្តទាំង២គ្រឿងទៅ​រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយនៅពេលក្រោយ​ ៕