Monday, November 25, 2024
Latest:
ព័ត៌មាន​ជាតិ

រន្ធត់ណាស់! កម្មករសំណង់ម្នាក់ត្រូវជញ្ជាំងថ្មបាក់សង្កត់ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖​ អាសូរបុរសកម្មករសំណង់ម្នាក់ត្រូវបានជញ្ជាំងថ្ម​ បន្ទប់ទឹកបាក់សង្កត់បែកក្បាលស្លាប់យ៉ាងអាណោចអធម៌​ ខណៈ​ ដែលមេជាងប្រើអោយវាយជញ្ជាំងថ្មបន្ទប់ទឹកនិង​ជញ្ជាំងផ្ទះចោលដើម្បីសង់ថ្មី
ហេតុការណ៍គួរឲ្យរន្ធត់នេះបានបង្កការភ្ញាក់ផ្អើលកាលពី​វេលាម៉ោង​១០និង៣០នាទីព្រឹកថ្ងៃទី១៤ខែមិនាឆ្នាំ២០១៩​ នៅ​ចំណុចផ្ទះមួយកន្លែងស្ថិតក្នុងភូមិ​(ខ២​)សង្កាត់​ច្រាំងចំរិះទី​២​ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ។

សពជនរងគ្រោះមានឈ្មោះ​ ធឿន​ ថុន​ ភេទប្រុសអាយុ៤៤​ឆ្នាំមុខរបកម្មកសំណង់​ មានប្រពន្ធនិងកូនស្រី២នាក់​ស្នាក់នៅផ្ទះលេខ១០៦៦​ ភូមិ(ខ១)​សង្កាត់ច្រាំងចំរិះ២​ ខណ្ឌឫស្សីកែវ​ ។

បើតាមប្រភពព័ត៌មានពីបុរសម្នាក់ដែលជាកម្មករដូចគ្នាបាន​ប្រាប់អោយដឹងថា​ មុនពេលកើតហេតុមេជាងបានប្រើឲ្យ​គាត់និងជនរងគ្រោះវាយជញ្ជាំងថ្ម​ បន្ទប់ទឹក​និងផ្ទះ​ ចោលដើម្បីសង់ផ្ទះថ្មី​ ដោយវាយម្ដងម្នាក់​ លុះដល់វេនជនរងគ្រោះវាយ​ ជើង​ជញ្ជាំងខាងក្រោម​ហើយមិនបានប្រុងប្រយត្ន័ក៏ស្រាប់តែបាក់​ផ្ទាំងថ្ម​សង្កត់ផ្ទុបនិងជញ្ជាំងថ្ម​ ម្ខាងទៀតបណ្ដាលឲ្យបែក​ក្បាលហូរឈាមស្លាប់ភ្លាមៗនៅន្លែងគួរអោយសង្វេក​ ។ ប្របន្តថា​ បន្ទាប់ពីកើតហេតុ​ភ្លាមៗបុរសជាកម្មករបានរត់ទៅ​ប្រាប់បងប្អូនប្រជាពលរដ្ឋដែលនៅក្បែរខាងនាំ​គ្នាមកជួយគាស់យកជនរងគ្រោះចេញពីក្រោមផ្ទាំងថ្ម​ បំណងយកទៅ​ពេទ្យ​ តែអកុសល់បុរសរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត​ទៅហើយ​ ។ ប្រភពដដែលបានបន្តថា​ ភ្លាមៗ​នោះសពជនរងគ្រោះ​ត្រូវបានសាច់ញាតិនិងប្រជាពលរដ្ឋជួយដឹកយកមកផ្ទះ​ ។

ក្រោយកើតហេតុក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិង​ជំនាញចុះមកពិនិត្យនិងធ្វើកំណត់ហេតុនៅផ្ទះរួចប្រគល់​សពអោយសាច់ញាតិធ្វើតាមប្រពៃណី​ ។ដោយឡែកមេជាង​និងកម្មករម្នាក់ទៀតត្រូវ​បានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល​ ច្រាំងចំរិះ២នាំខ្លួនទៅ​ធ្វើការសាកសួរបំភ្លឺនៅប៉ុស្តិរួចក៏អោយត្រឡប់ទៅផ្ទះវិញ​ ៕