Thursday, November 21, 2024
Latest:
ព័ត៌មាន​ជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យ ប្រើហឹង្សាមកលើកូនអាយុ៣ឆ្នាំរហូតស្លាប់

ភ្នំពេញ៖  បុរសម្នាក់ត្រូវ ជាឪពុកក្មេងប្រុសអាយុ៣ឆ្នាំម្នាក់​ត្រូវបានបងប្អូនខាងប្រពន្ធ ប្តឹងនគរបាល ខណ្ឌជ្រោយចង្វារ  អោយ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី១៤ខែមីនា ឆ្នាំ២០១៩ ដោយសង្ស័យថា បានប្រើហឹង្សាទៅលើកូនបណ្តាលស្លាប់បាត់បង់ជីវីត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ គន្ធបុប្ជា​បាន​មួយយប់​ ។
ហេតុការឃាត់ខ្លួននេះបន្ទាប់ពីឪពុកនិងម្តាយនាំសពកូន​ប្រុសទៅបូជានៅវត្តវ៉ារិន្ទ ហៅវត្តព្រែកលៀប ក្នុងសង្កាត់​ព្រែកលៀបខណ្ឌជ្រោយចង្វារ​ ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ឈ្មោះ​ ណៃ រិទ្ធី​ អាយុ២២ឆ្នាំមាន  ប្រពន្ធឈ្មោះស្រេង សុភ័ក្រអាយុ២៨ឆ្នាំ ជាកម្មាការីនីកាត់ដេរ ស្នាក់នៅត្រាំដោក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ ចំណែកកូន ប្រុសដែលស្លាប់ឈ្មោះរិទ្ធី រ៉ាវី អាយុ៣ឆ្នាំ ។

តាមនគរបាលខណ្ឌជ្រោយចង្វារ បានអោយដឹងថា បុរសជាឪពុកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹង ពីក្រុមគ្រួសារ ចោទប្រកាន់ថា បានប្រើហឹង្សា ទៅលើកុមារ បណ្តាលអោយកូនប្រុសរបស់ខ្លួន អាយុ៣ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យព្រមទាំងមានស្លាកស្នាមជាំពេញខ្លួន ។
មន្រ្តីនគរបាលរូបនោះបានអោយដឹងទៀតថា បន្ទាប់ពីមាន​ពាក្យបណ្តឹង សមត្ថកិច្ចក៍បានឃាត់ខ្លួន ឪពុក សាកសួរ និងបានរាយការណ៍ ទៅនគរបាលជំនាញចុះមកពីនិត្យ សពផង​ដែរ ។​ បើតាមមន្រ្តីនគរបាលក៍បានបញ្ជាក់ថា ការស្លាប់របស់ក្មេងប្រុសងគ្រោះដោយសារតែជំងឺ  ហើយ  ការឃាត់ខ្លួន បុរសជាឪពុកដោយសារតែប្រើហឹង្សារមកលើកុមារ មិន​បាន​ពាក់ពន្ធ័ការស្លាប់នោះទេ។

បើតាមស្រ្តីឈ្មោះស្រេង សុភ័ក្រត្រូវជាម្តាយក្មេង បានអោយដឹងថា កូនប្រុស របស់ខ្លួនបានស្លាប់បាត់បង់ជីវីតនៅ​មន្ទីរគន្ធរបុប្ជា នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៣ ខែមិនា បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យបានប្រមាណ១ថ្ងៃ។
ស្រ្តីរូបនោះបានអោយដឹងទៀតថា កូនប្រុសរបស់ខ្លួន បានធ្លាក់ខ្លួន ឈឺ ប្រមាណ៥ខែមកហើយ ចេះតែចុកពោះ និងដួលសន្លប់។ នៅវេលាម៉ោងប្រមាណ១១ថ្ងៃត្រង់ទី១៣ ខែ​មិនា នេះកូនប្រុសក៍បានសន្លប់ ហើយខ្លួន ក៍បាននាំទៅ​សង្គ្រោះនៅមន្ទីរពេទ្យ គន្ធបុប្ជាត្រូវគ្រូពេទ្យ អោយដឹងថា កូន មានជំងឺសួត រលាកបំពងក និងមានបញ្ហាខួរក្បាល ។នៅពេលសម្រាកពេទ្យរហូតដល់ម៉ោង១១យប់ក៍បានដាច់ខ្យល់ស្លាប់រួចបាននាំទៅបូជានៅវត្តវ៉ា រិន្ទហៅវត្តព្រែក​លៀប ដោយសាតែបងប្អូន មានការសង្ស័យ ថា ប្តីរបស់ខ្លួន វាយស្លាប់ និងមានស្នាមជាំក៍បានប្តឹងនគរបាលអោយឃាត់​ខ្លួនប្តីនាងតែម្តង ។

តាមបងប្អូន ខាងម្តាយក្មេងបានអោយដឹងថា កន្លងមក បុរស​ដែលជាឪពុក តែងតែវាយធ្វើបាបកូនរបស់ខ្លួន រហូតជាំពេញខ្លួន និងធ្លាក់ខ្លួនឈឺបញ្ជូនទៅកាន់មន្ទីរពេទ្យ បណ្តាលអោយ​ស្លាប់  មិនថា តែកូនប្រុសបងនោះទេ សូម្បីតែកូនស្រីតូចអាយុ២ឆ្នាំ ក៍បានប្រើហឹង្សាវាយរហូតដល់ជាំស្នាមម្រាមទាំង​៥។ដោយមានការសង្ស័យឪពុកក្មេង ជាអ្នកវាយសម្លាប់ក៍បាន​ប្តឹងនគរបាលអោយជួយស្រាវជ្រាវរកយុត្តិធម៌។ បន្ទាប់ពីឃាត់ខ្លួនបុរសជាឪពុក  សាកសួរ រួចនគរបាលខណ្ឌជ្រោយចង្វារក៍បានប្រគល់ទៅអោយនគរបាលខណ្ឌដង្កោវិញដើម្បីកសាងសំរឿងចាត់ការតាមច្បាប់​ ព្រោះ​ករណីនេះកើតហេតុ​នៅខណ្ឌដង្កោ​ ៕