កម្មករជនជាតិចិនម្នាក់ត្រូវថ្មម៉ាបសង្កត់ស្លាប់បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ
ព្រះសីហនុ៖ បុរសជនជាតិម្នាក់ដែលជាកម្មករត្រូវបានថ្មម៉ាតដាច់ធ្លាក់សង្កត់ស្លាប់បន្ទាប់ពីបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យ ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង៥០នាទីល្ងាចថ្ងៃទី១៤ខែមីនាឆ្នាំ២០១៩ នៅចំណុចសិប្បកម្មលក់ថ្មម៉ាប់ មួយកន្លែង យីហោ(វ័នធាវ) ស្ថិតក្នុងក្រុមទី១៦ ភូមិ១ សង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ (ម្តុំផ្លូវបំបែកទៅវត្តអូត្រេះ)។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានលើក ផ្ទាំងថ្មចេញពីទូកុងទីន័រ ដោយយោងខ្សែកាបស្ទួច ស្រាប់តែដាច់ខ្សែកាបយោងបណ្តាលអោយថ្មម៉ាបធ្លាក់គាបសង្កត់ជាប់ ជិត២ម៉ោង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋជួយគាស់យកចេញបាន រួចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ888 ប៉ុន្ដែ ជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។
ជនរងគ្រោះឈ្មោះ HE JUNHAO ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន មុខរបរកម្មករសិប្បកម្មថ្មម៉ាប របស់ក្រុមហ៊ុន(វ័នឆាវ )កាន់លិខិតឆ្លងដែនលេខE 55991551មានសុពលភាពដល់ថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ ។
ក្រោយពេលកើតសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ឆ័យនិងកំណត់ហេតុ រួចយកសពទៅតម្កល់ទុកនៅវត្តក្រោម ដើម្បីចាត់ចែងតាមធ្វើបុណ្យ ៕