Friday, November 22, 2024
Latest:
ព័ត៌មាន​ជាតិ

លោកប្រធានាធិបតីកូរ៉េខាងត្បូង អញ្ជើញដល់ខេត្តសៀម​រាប និងទស្សនាតំបន់ប្រាសាទអង្គរវត្ត

សៀមរាប៖​ នៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១៦ខែ​មីនា ឆ្នាំ២០១៩នេះ​ គណៈប្រត្តិភូអន្តរជាតិ ដឹកនាំលោក មូន ចេអ៉ិន (Moon Jae-in) ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដោយមានវត្តមាន ឯកឧត្តម ទៀ សីហា អភិបាល​នៃគណៈអភិបាលខេត្តសៀមរាប និង ថ្នាក់ដឹកនាំ តំណាងអង្គភាព និងបងប្អូនប្រជាពលរដ្ឋ រងចាំទទួលបដិសណ្ឋារកិច្ច ផងដែរ ។

គណៈប្រត្តិភូអន្តរជាតិ​ដឹកនាំលោក មូន ចេអ៉ិន(Moon Jae-in)ប្រធានាធិបតីកូរ៉េខាងត្បូងនិងភរិយា ដែលអញ្ជើញមកខេត្តសៀមរាប គឺដើម្បីអញ្ជើញទស្សនាប្រាសាទ​បុរាណ្យ ខ្មែរនៅលើទឹកដីសៀមរាបអង្គរ។

បន្ទាប់ពីទស្សនាតំបន់ប្រាសាទអង្គរ ក្នុងភូមិសាស្ត្រខេត្តសៀមរាបហើយ លោកប្រធានាធិបតីកូរ៉េខាងត្បូង នឹងអញ្ជើញត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីចាកចេញពីប្រទេសកម្ពុជា បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩នេះផងដែរ​ ៕