កាសុីណូនៅក្បែរព្រុំដែនកម្ពុជា+វៀតណាម ច្រក[តន់ហន់]ខេត្តកំពតបើកឲ្យពលរដ្ឋខ្មែរចូលលែងរំលោភកិច្ចសន្យា
កំពត៖ ទីតាំងកាសុីណូ គ្មានស្លាក យីហោ មួយកន្លែងនៅក្បែច្រក[[ តន់ហន់ ]]ព្រុំដែនកម្ពុជា-វៀតណាម ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តពកំពត = កំពុងតែបើកសេវ៉ាកម្មល្បែងសុីសងជាច្រើនប្រភេទរួមមាន៖ (( ជល់មាន់ អាប៉ោង យូគី និងល្បែងម៉ាសុីន ។ ល។ )) ដើម្បីវវក់ស្មារតី ប្រជាពលរដ្ឋខ្មែរឲ្យចូលលេងគគ្រឹកគគ្រេង ងប់ងល់និងល្បែងយ៉ាងអាណាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចខេត្តកំពតហាក់មិនមានវិធានការទប់សង្កាត់ ដូចជាធ្វើដេកលក់ សង្ស័យបានសើមមាត់សើម.ក ពីម្ចាស់ កាសុីណូ ហើយមើលទៅទើបមិនមានវិធានការ ស្ងាត់មាត់ដូចចោរលួចសេះអញ្ចឹង ។
បើយោងតាមប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិឃុំខាងលើដែលនៅក្បែរទីតាំងល្បែងមួយនេះបានប្រាប់អោយដឹងថា កាសុីណូដុះស្លែនេះបានបើកជាច្រើនឆ្នាំមកហើយនិងបានបណ្ដែរបណ្ដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងអាណាធិបតេយ្យជារៀងរាល់ថ្ងៃមិនថាជិតឬឆ្ងាយនោះទេ តែគ្មានវិធានការ ទប់ស្កាត់អំពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចសូម្បីតែបន្តិចសំងំស្ងាត់ឈឹងហាក់បីដូច កាសុីណូ មួយនេះជាឆ្នាំងបាយ ។
ពលរដ្ឋបានលើកឡើងថា បើយោងតាមច្បាប់ អនុញ្ញាតិបើក កាសុីណូស្ដីពីកិច្ចសន្យារាល់ការបើក អាជីវកម្ម កាសុីណូ នៅក្នុងស្រុកខ្មែរ មិនត្រូវបានអនុញ្ញាតិអោយមានប្រជាពលរដ្ឋខ្មែរចូលលែងជាដាច់ខាត ។ តែកាសុីណូ ក្បែរច្រក [[ តន់ ហន់ ]] នៅស្រុកកំពង់ត្រាច ខេត្តកំពត់ មួយនេះបានរំលោភបំពានលើកិច្ចសន្យាអាជីវកម្ម បណ្ដោយអោយពលរដ្ឋចូលលេងតាមចិត្ត។
ប្រភពដដែលបានដាក់ការសង្ស័យទៅលើ អាជ្ញាធរ មានសមត្ថកិច្ច ខេត្តកំពត់ ថាប្រហែលជាត្រូវថ្នាំសណ្ដំ របស់ម្ចាស់កាសុីណូ ហើយមើលទៅទើបលើកដៃជើងលែងរួច បណ្ដោយ ឲ្យទីតាំងកាសុីណូមួយនេះធ្វើព្យុះភ្លៀងបានតាមតែចិត្តដូច្នេះ ។
ពលរដ្ឋរងចាំមើលថាតើ លោក អភិបាល និង លោកស្នងការខេត្ត កំពត និងមានវិធានការយ៉ាងណាចំពោះ កាសុីណូ មួយនេះ ដែលបណ្ដោយឲ្យប្រជាពលរដ្ឋខ្មែរចូលលេង រំលោភលើកិច្ចសន្យា ច្បាប់បើកអាជីវកម្ម កាសុីណូ ដូច្នេះ ៕