សេខ្សែភ្លើងឆេះផ្ទះមេឃុំលំទងស្ទើទាំងស្រុកបំផ្លាញទ្រព្យសម្បត្តិមួយចំនួន
ឧត្តរមានជ័យ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នងធ្វើអំពីឈើលើថ្មក្រោម ត្រូវអគ្គីភ័យឆាបឆេះស្ទើរទាំងស្រុងសំណាងកម្លាំងអន្តរាគមន៍ពន្លត់អគ្គីភ័យចេញរថយន្តមកជួយ បាញ់ពន្លត់ទាន់ពេលវេលា
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង០៨និង៤៥នាទីព្រឹកថ្ងៃទី ២៣ខែមិនាឆ្នាំ២០១៩ នៅចំណុចភូមិទួលទ្រាស ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ជន រះ ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ មុខរបរ ជាមេឃុំលំទង។
សម្ថកិច្ចបានឲ្យដឹងថា ចំពោះមូលហេតុ៖ បណ្ដាលមកពីផ្ទុះសេខ្សែភ្លើង បង្កឲ្យឆាបឆេះខូចខាតផ្ទះទំហំ ៩.៥០ x ១៧ម៉ែត្រ ថ្មក្រោម ឈើលើប្រហែល២០%និងសម្ភារមួយចំនួនទៀត។
សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានដំណឹងភ្លាម កម្លាំង
អធិការនគរបាលស្រុក ស្រុកអន្លង់វែង បានដឹកនាំកងកម្លាំង និងរថយន្តពន្លត់អគ្គិភ័យ ១គ្រឿង ជួយអន្តរាគមន៍ពន្លត់បាញ់ឲ្យរលត់ទាំងស្រុង នៅវេលាម៉ោង០៩និង៤០នាទីព្រឹកថ្ងៃដដែលក្នុងនោះក៏មានការចូលរួមពីរថយន្តក្រុមហ៊ុន លឹម ហេង គ្រុប ១គ្រឿង ម៉ូតូរ៉ឺម៉កទឹក និងសមត្ថកិច្ចមហាជន ជាច្រើននាក់ទៀតផង៕