សន្តិសុខក្រុមហ៊ុន[PS9]ម្នាក់ត្រូវមេរបស់ខ្លួនវៃឲ្យរបួសបានទៅប្ដឹងនគរបាលប៉ុស្តិបឹងទំពុន២តែជនបង្កគ្មានទោសចំណែកអ្នករបួសវិចសំពាយទៅស្រុក
ភ្នំពេញ៖ យុវជនម្នាក់ដែលជាសន្តិសុខរបស់ក្រុមហ៊ុន[PS9]ត្រូវបានមេរបស់ខ្លួន វៃធ្វើបាបឲ្យរងរបួសប៉ោងមុខប៉ោងមាត់រួចគំរាមមិនបើកប្រាក់ខែអោយថែមទាំងដេញចេញពីក្រុមហ៊ុន ថែមទៀត បន្ទាប់មកបានរត់ទៅប្ដឹង នគរបាលប៉ុស្តិបឹងទំពុន២ឲ្យជួយអន្តរាគមន៍រកយុត្តិធម៌
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២៤ខែ មីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមហ៊ុន [PS9 ]តាមបណ្តោយផ្លូវលេខ៣៧១ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីយុវជនរងគ្រោះឈ្មោះ ថៃ បូរី អាយុ១៩ឆ្នាំ បាននិយាយរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា នៅល្ងាចថ្ងៃទី២៣ ខ្លួនបានសុំមេចេញទៅដើរលេង លុះព្រឹកឡើងថ្ងៃទី២៤ក៏បានត្រឡប់មកក្រុមហ៊ុនវិញដើម្បីបម្រើការងារធម្មតា ប៉ុន្តែដោយខ្លួនមកមិនទាន់ម៉ោង ក៏សម្រេចសុំមេរបស់ខ្លួនឈប់ពីការងារនឹងសុំបើកប្រាក់ខែដែលខ្លួនបានបម្រើការកន្លងមក ពេលនោះមេរបស់ខ្លួនបានទះកំភ្លៀងនឹងបោចសក់ ហើយវៃលើផ្ទៃមុខបណ្តាលអោយរងរបួស ។ យុវជនរងបានគ្រោះបន្តថាមិនត្រឹមតែវៃធ្វើបាបខ្លួនទេ ថែមទាំងមិនបើកប្រាក់ខែអោយនឹងដេញខ្លួនចេញពីក្រុមហ៊ុនទាំងដៃទទេដោយហេតុនេះទើបខ្លួនគិតថាវាមានភាពអយុត្តិធម៌ខ្លាំងក៏សម្រេចសុំឲ្យបងប្អូនអ្នកព័ត៌មានជូនមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិរដ្ឋបាលបឹងទំពន់ទី២ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយពីមានករណីនេះលោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការខណ្ឌមានជ័យបានបញ្ជាអោយនាយប៉ុស្តិនគរបាលបឹងទំពុន២ចុះទៅនាំជនបង្កហឹង្សាលើកយុវជនរងគ្រោះ មកកាន់ប៉ុស្តិនគរបាលនិងបានត្រឹមតែធ្វើការសម្របសម្រួល ដោះស្រាយបើកប្រាក់ខែឲ្យតែប៉ុណ្ណោះតែស្នាមរបួសប៉ោងមុខទុកជាអាស្សាបង់ សង្ស័យមានគំនាប ។ ចំណែកជនបង្កដើរចេញពីរប៉ុស្តិនគរបាលឡើងជិះម៉ូតូទៅវិញធ្វើព្រងើយ។ ធ្វើឲ្យអ្នកសារព័ត៌មាននាំគ្នាឈរសាលាំងកាំងហួសចិត្តព្រោះជនបង្កអំពើហឹស្សាគ្មានទោសពៃ ចំណែកជនរងគ្រោះមិនត្រូវបានសំណងជំងឺចិត្តព្រោះគ្នាគ្មានខ្នងបង្អែកចុងក្រោយបានត្រឹមវិចសំពាយដើរចេញទៅស្រុកវិញ ៕