ទីបំផុត! រថយន្តRANGE ROVERដែលបុក និស្សិតស្រីម្នាក់ស្លាប់នៅខណ្ឌទួលគោក ត្រូវសមត្ថកិច្ចចាប់បានហើយ
ភ្នំពេញ៖ រថយន្តម៉ាកRANGE ROVERដែលបានបេីកបុក ម៉ូតូបណ្តាលអោយនារីម្នាក់ជានិស្សិតស្លាប់យ៉ាងអណោចអធម័ កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩នៅតាមបណ្តោយ ផ្លូវ៣១៧កែងផ្លូវ លេខ៥២៨ សង្កាត់បឹងកកទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេីយព្យាយាមបេីកគេចខ្លួនរហូតមកដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមីនាឆ្នាំ២០១៩ ទេីបប្រទះឃេីញនៅមុខយានដ្ឋានឯក រិទ្ធី តាមបណ្តោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយរថយន្តបង្កបាន បេីកបុកម៉ូតូបណ្តាលអោយមនុស្សស្លាប់កាលពីថ្ងៃហេីយបេីកគេចខ្លួនបាត់ស្រមោល ទេីបឯក ឧត្តមនាយឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានី ភ្នំពេញ បានប្រកាស់អោយនគរបាលទាំង១២ខណ្ឌតាមស្រាវជ្រាវរករថយន្តខាងលេីនិងចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។រហូតមកដល់វេលាកេីតហេតុស្រាប់តែកម្លាំងនគបាលស្ទឹងមានជ័យទី៣ល្បាតក្នុងមូលដ្ឋានក៏បានប្រទះឃេីញរថយន្តខាងលេីទេីបតែ យកចេញពីយានដ្ឋានឯក រិទ្ធី បំណងហៅរថយន្តមកស្ទូចទៅបន្តទៀតទេីបឃាត់តែម្តង។
សូមបញ្ជាក់ថាជនរងគ្រោះឈ្មោះ ឌុំ រីដា ភេទស្រីអាយុ២៣ឆ្នាំ មានស្រុកកំណេីតនៅភូមិព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៍ទឹកបិច ពាក់ស្លាកលេខកណ្តាល1J 5254 ។ ចំណែករថយន្តបង្កម៉ាកRANGE Roverពណ៍ខ្មៅពាក់ស្លាក់លេខ ភ្នំពេញ2AF-7777 ។
ក្រោយប្រទះឃើញសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅស្នងការនគរបាលជាតិរាជធានីភ្នំពេញរងចាំដោះស្រាយតាមនិតិវិធីច្បាប់៕