ចុម! លោកផែន វណ្ណៈ យកលុយ៥០០០ដុល្លាទៅចូលបុណ្យសពប្អូនស្រីនិស្សិតដែលគ្រោះថ្នាក់ចរាចរណ៍
កណ្ដាល៖ លោក ផែង វណ្ណៈ បាននាំយកថវិកាចំនួន៥០០០ដុល្លាតំណាងអោយម្ចាស់រថយន្តលេខ2AF-7777 ទៅចូលបុណ្យសពប្អូនស្រី ឌុំ រីដា ដែលរងគ្រោះដោយសាររថយន្ត ម៉ាកRANGE Roverពាក់ស្លាកលេខភ្នំពេញ2AF-7777 បុកបណ្ដាលឲ្យស្លាប់កាលពីរសៀលថ្ងៃទី២៦ខែមិនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវ៣១៧កែងនិងផ្លូវ៥២៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នេះបើយោងតាមគរណីហ្វេសប៊ុកឈ្មោះPheah Vannak News បានសរសេរ បង្ហោះដែរមានខ្លឹមសារថា ៖ នៅវេលាម៉ោង ១២:០០ នាទី ថ្ងៃទី ២៧ ខែ មិនា ឆ្នាំ ២០១៩ ខ្ញុំបាទតំណាងអោយម្ចាស់រថយន្តលេខ 2AF-7777 ភ្នំពេញ បាននាំយកថវិកាចំនួន ៥០០០ដុល្លារ អាមេរិក ទៅចូលបុណ្យសព ក្មួយស្រី ឌុំ រីដា នៅភូមិកំពង់ដំរី ឃុំ ព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
បន្ទាប់ពីបុណ្យសពរួចឪពុកម្តាយ ក្មួយស្រីនឹងឡេីងមកដោះស្រាយដេីម្បីទទួលសំណងរដ្ឋប្បវេណី នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ចំពោះបញ្ហាអ្នកបេីកបរតុលាការនឹងបន្តការងារតាមនិតិវិធី ៕សូមវិញ្ញាណក្ខន្តក្មួយស្រីបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ