ជិះម៉ូតូដួលបោកក្បាលនិងឃឿនផ្លូវស្លាប់គួរឲ្យរន្ធត់
ភ្នំពេញ ៖ គួរឲ្យអាសូរខ្លាំងណាស់ បុរសម្នាក់ជិះម៉ូតូលឿន និងមិនប្រយ័ត្នក៏ជ្រុលទៅបុកឃឿនទ្រួងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុចំណែកម៉ូតូខ្ទាតឆ្ងាយពីសពប្រហែល៥០ម៉ែត្រ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ កាលពីវេលាម៉ោង១២ និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់និរោតន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយមានម៉ូតូមួយគ្រឿងម៉ាកZoomer X ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GO-9215 នៅក្បែរសពប្រហែល២០ម៉ែត្រផងដែរ ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាដំបូង គេឃើញជនរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯងយ៉ាងលឿននៅតាម បណ្ដោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើតខណះ មកដល់ចំណុចកើតហេតុ មិនប្រយ័ត្នក៏ជ្រុលទៅបុកឃឿនទ្រូងផ្លូវបណ្ដាលឲ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអធម៌ រីឯម៉ូតូបានខ្ទៀតឆ្ងាយពីសពប្រហែល៥០ម៉ែត្រ រងការខូចខាតផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុករងចាំប្រគល់ឲ្យសាច់ញាតិវិញ។ ចំណែកសពជរងគ្រោះ សមត្ថកិច្ចមូលដ្ឋានបានយករថយន្តដឹកសព យកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕