ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងត្រូវអគ្គីភ័យឆាបឆេះខ្ទេចទាំងស្រុង
កំពង់ចាម៖ អគ្គីភ័យឆាបឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងអស់ទាំងស្រុង៖ ហេតុការណ៍គ្រោះអគ្គីភ័យ នេះបានកើតឡើងកាលពីវេលាម៉ោង០៥និង២០នាទី ល្ងាចថ្ងៃទី២៧ខែមិន ឆ្នាំ ២០១៩ នៅចំណុចភូមិទួលរកា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ កើតឡើង បណ្ដាលមកពីដាំបាយហើយផ្ទុះចង្ក្រានហ្គាស បង្កជា អគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅរាលដាលជាបន្តបន្ទាប់។ សមត្ថកិច្ចបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អង្កានិងពន្លត់អគ្គីភ័យបានចេញរថយន្តពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ចំនួន០៤ គ្រឿង រួមមាន៖ រថយន្តពន្លត់អគ្គិភ័យស្នងការនគរ បាលខេត្ត01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកស្ទឹងត្រង់01គ្រឿង+រថយន្តពន្លត់អគ្គិភ័យនគរបាលស្រុកចំការលើ01គ្រឿង និង រថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនឡុងស្រេងបឹងកេត01គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន09ឡានទើបបាញ់ពន្លត់ទប់សង្កាត់បាន។
សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា ចំពោះ សម្ភារៈ និងទ្រព្យសម្បត្តិខូចខាតនៅមិនទាន់ធ្វើការវាយតម្លៃបាននោះទេ ៕