ឆេះរោងចក្រ ជូហ៊ួយ នៅខេត្តកំពង់ចាមផ្អើលសមត្ថកិច្ចទាំងព្រឹក
កំពង់ចាម៖ រោងចក្រជូហ៊ួយ ត្រូវបានអគ្គីភ័យឆាបឆេះសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គីភ័យមកអន្តរាគមន៍បាញ់ពន្លត់ទាំងព្រឹក
ហេតុការណ៍អគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង០៦និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមីនាឆ្នាំ២០១៩ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានអោយដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យកើតឡើង លោកដឹកនាំបញ្ជាផ្ទាល់ក្នុងការពន្លត់អគ្គិភ័យ-ដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿងក្នុងនោះរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចំនួន០២គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន នគរបាលស្រុកកងមាសចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចំនួន០១គ្រឿង រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបាធាយ ចំនួន០២គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាន
នគរបាលស្រុកជើងព្រៃចំនួន០១គ្រឿង, រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកចំការលើចំនួន០១គ្រឿងនិង
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍ របស់ខេត្តកំពង់ធំ ចំនួន០១គ្រឿងចូលរួមពន្លត់ផងដែរ។
-ដោយប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន និងសាប៊ូអស់២០០គីឡូក្រាម ។
លោកស្នងការបានបន្តថាប្រតិបត្តការពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចប្រើពេលរហូតដល់វេលាម៉ោង៩និង៣០នាទីព្រឹក ទើបគ្រប់គ្រងបានជាស្ថាពរ។ ចំពោះមូលហេតុដែលបង្កឲ្យ
មានអគ្គិភ័យបណ្តាលមកពីឆ្លងចរន្ត អគ្គិសនី ។ សម្ភរៈខូចខាតអាគាររោងចក្រ០១ខ្នង និងទ្រព្យសម្បត្តិមួយចំនួន ៕