Friday, November 22, 2024
Latest:
សន្តិសុខ​សង្គម

បុគ្គលិកកាស៊ីណូ L.Y.P​ ម្នាក់ជិះម៉ូតូបុកគល់ស្ពានរួចធ្លាក់ទឹក​ស្លាប់យ៉ាងអាណោចអធម៌

កោះកុង៖​ បុរសម្នាក់បានបើកបរក្នុងស្ថានភាពស្រវឹងជោគជាំ ទៅបុកគល់ស្ពាន ធ្លាក់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។
គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពី​វេលាម៉ោង២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមីនាឆ្នាំ២០១៩ នៅចំណុចក្បែរសណ្ឋាគារកោះកុងបេយ៍ ស្ថិតក្នុងភូមិ១​ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះមានឈ្មោះ អន រីម ប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ L.Y.P មានទីលំនៅបច្ចុប្បន្ន ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

សមត្ថកិច្ចបានបន្តថា​ ជនរងគ្រោះមុនកើតហេតុសង្ស័យស្រវឹង​ស្រា​ហើយបានបើកបរខ្វះការប្រុងប្រយត្ន័ទើបបណ្ដាល​ឲ្យជ្រុលបុកគល់ស្ពាន​ ហើយបន្តធ្លាក់ទឹកលង់ស្លាប់​បាត់បង់ជីវិតតែម្ដង​ ។

សមត្ថកិច្ចបានបន្តទៀតថា សាកសពជនរងគ្រោះត្រូវបានរក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យ។ ចំណែកម៉ូតូជនរងគ្រោះម៉ាកDream C125 ឆ្នាំ ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ​កោះកុង1A-1434 ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការរដ្ឋានក្រុងខេមរភូមិន្ទ រងចាំសាច់ញាតិយកឯកសារ​មកផ្ទៀងផ្ទាត់​ និងប្រគល់ជួនវិញ​ ៕