អាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនឯកជនដែលចាក់ដីមាត់ស្ទឹងព្រែក កំពឹសបានបំភ្លឺថាក្រុមហ៊ុនមានច្បាប់អនុញ្ញាតិត្រឹមត្រូវ
ភ្នំពេញ៖ បន្ទាប់ពីសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយថា ប្រជាពលរដ្ឋងឿងឆ្ងល់ការចាក់ដីលុបមាត់ស្ទឹងព្រែកកំពឹស ត្រង់ចំណុចភូមិព្រែករទាំង សង្កាត់ព្រែកកំពឹសខណ្ឌ
ដង្កោ រាជធានីភ្នំពេញ ហើយមានក្តីព្រួយបារម្មណ៍រហូតដល់ស្នើសុំឲ្យក្រសួងពាក់ព័ន្ធចុះពិនិត្យ ។
-លោក នុត ពុធដារ៉ា អភិបាល ខណ្ឌដង្កោ បានសរសេរបំភ្លឺក្នុងសារអុិឡិចត្រូនិច មានខ្លឹមសារទាំងស្រុងថា « ខ្ញុំសូមបញ្ជាក់ថា៖ ចំពោះការលើកឡើងអំពីការចាក់ដីលុបនៅមាត់ស្ទឹងព្រែកកំពឹសនោះគឺម្ចាស់ដីសុំការអនុញ្ញាតិត្រឹមត្រូវពីមន្ទីរធនធានទឹក និងសាលារាជធានី ដោយមន្ទីរធនធានទឹកជាអ្នកពិនិត្យសិក្សាទៅលើបច្ចេកទេស ក្នុងការអនុញ្ញាតិអោយចាក់ដីទប់ច្រាំងកុំអោយបាក់បន្ត មិនមែនគោលដៅក្នុងការយកដីរបស់រដ្ឋធ្វើជាប្រយោជ៍ឯកជននោះទេ។ បើលោកចង់ជ្រាបច្បាស់សូមលោកទាក់ទងសួរផ្ទាល់ពីលោកប្រធានមន្ទីរធនធានទឹករាជធានីភ្នំពេញ។សូមអរគុណ! » ។
-ពេលនេះអាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនបានផ្ដល់ឯកសារបំភ្លឺថាក្រុមហ៊ុន គឺមានច្បាប់ អនុញ្ញាតិត្រឹមត្រូវពីក្រសួង ធនធានទឹកនិងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ ចុះថ្ងៃទី២៩ខែមករាឆ្នាំ២០១៦ ដើម្បីអភិវឌ្ឍន៍ សាងសង់ច្រាំងការពារការបាក់ដីប្រវែង១.២២៥.៧០ម៉ែត្រ ស្ថិតនៅចំណុចភូមិដំណាក់សង្កែ សង្កាត់ព្រែកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នេះបើយោងតាមឯកសារដែលអាជ្ញាធរនិងម្ចាស់ក្រុមហ៊ុនបានផ្ដល់ឲ្យអង្គរភាពសារព័ត៌មាន(កោះប៉ែន)៕