លោកសម្បត្តិ គ័ង មេឆ្នោតយីហៅ(k38)ខ្លាំងមែនព្រោះមានអ្នកធំនៅពីក្រោយ
ភ្នំពេញ៖ ហ្វេសប៊ុកឈ្មោះ រាជគ្រូលីបានសរសេរបង្ហោះខ្លឹមសារថា បទបញ្ជារបស់លោកស្នងការរាជធានីភ្នំពេញថ្មីប្រកាសក្ដែងៗថា លុបបំបាត់អោយអស់នៅល្បែងស៊ីសងទាំង១២ខណ្ឌ តែហាក់សាបដូចទឹកទន្លេ ខណះដែល កន្ទុយលេខយីហោ(k38)និងភ្នាល់បាល់ រាប់រយ កនែ្លង នៅទីក្រុងភំ្នពេញ ជាពិសេស ណេតមានស្លាកអក្សរKបង្កប់ភ្នាល់បាល់ចាញ់ឈ្នះរាប់រយ រាប់ពាន់ដុល្លារ កំពុងបើកលេងបង្អួតភ្នែកអាជ្ញាធរ យ៉ាងរលូនមិនខ្លាចញញើតសង្ស័យតែម្ចាស់ទីតាំងត្រូវរ៉ូវគ្នាជាមួយហើយមើល ទៅ ?។
- ដោយឡែកប្រភពច្បាស់ការមួយដែលស្និទនិងក្រុមបក្ខពួក មេឆ្នោតបានបង្ហើបប្រាប់ថា មេឆ្នោតវៀតណាមយីហោ(K38)បើកកត់យ៉ាងចំហមិនខ្លាច ញញើត ព្រោះមានខ្នងបង្អែក មិត្តភក្ភ័ម្នាក់ ជាជំនួយការរបស់លោកស្នងការ រាជធានីភ្នំពេញថ្មី ដែលជាអ្នកចាត់ចែងមិនឲ្យសមត្ថកិច្ចចុះបង្ក្រាបបានឡើយ ដើម្បីងាយស្រួលក្នុងការពង្រីកទីតាំង។
-ចំណែកតាមប្រភពសារព័ត៌មាន( នគរវត្ត )បានចុះផ្សាយថា លោកហេង សម្បត្តិ ហៅ គ័ង មេឆ្នោតវៀតណាមយីហោ(k38)និងណេត (២៤ម៉ោង)32k-22B-15P-11K-8MB-18MB-26Mនិង18K ថែមទៀតផងក្រៅពីឆ្នោត។
-ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ថា ទីតាំង បនល្បែងទាំងនេះគេសង្កេតឃើញក្រុមក្មេងទំនើង តែងតែមកចូលលេងយ៉ាងអាណាធិបតេយ្យមិនឃើញ អាជ្ញាធរមានសមត្ថកិច្ច មូលដ្ឋាន ចុះមកទប់ស្កាត់ ឬបង្ក្រាបឡើយ ។
ប្រជាពលរដ្ឋបានលើកឡើងថា តើឯណាទៅពាក្យថា៖ ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចុះឲ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្ថនោះ ? បើភូមិឃុំកើតមាននូវ ចោរកម្មលួចឆក់ប្លន់ជាញឹកញាប់និងល្បែងសុីសងពេញបន្ទុកយ៉ាងនេះ ។
គួររំលឹកថា៖ កន្លងមក សម្ដេច ក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់ បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ពន្ធ័នៅក្រោមឱវ៉ាទ ត្រូវតែបង្ក្រាបរាល់ល្បែងសុីសង ខុសច្បាប់គ្រប់ ប្រភេទ មិនត្រូវមានការយោគយល់ឡើយ៖ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះ ទៀត ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈ អភិបាលរាជធានីភ្នំពេញក៏ធ្លាប់បាន ប្ដេជ្ញានិងដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ឲ្យលោក អភិបាល និង លោក អធិការខណ្ឌ ទាំង១២ ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផង ដែរដើម្បីធានាឲ្យបាននូវ ភូមិ ឃុំ មានសុវត្តិភាព៩ ចំណុច ជូនប្រជាពលរដ្ឋ ។
តែផ្ទុយទៅអាជ្ញាធរមានសមត្ថកិច្ចមិនបានអើពើទប់ស្កាត់និងបង្ក្រាបឡើយបណ្ដែត បណ្ដោយឲ្យមានល្បែងសុីសងដូចជាល្បែងអនឡាញ ក្រោមរូបភាពណេតមានស្លាក Kកើតមាន ពេញទូទាំងក្រុងភ្នំពេញ។
គួរបញ្ជាក់ផងដែរថានៅពេលថ្មីៗនេះលោក ស ថេតស្នងការ នគរបាលរាជធានីភ្នំពេញបានប្រកាសក្ដែងៗតាមបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុកថា ខ្ញុំបាទស ថេត ជាអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានសង្កេតឃើញថា កន្លងទៅករណីបង្រ្កាបទូរហ្គេមបាញ់ត្រី បានធ្វើហើយ ប៉ុន្តែកើតឡើងវិញជារឿយៗ ដូច្នេះចាប់ពីថ្ងៃនេះតទៅខ្ញុំដាក់បទបញ្ជាគ្រប់ខណ្ឌអោយបង្រ្កាបអោយអស់ ព្រមទាំងតាមដានតើករណីនេះ នឹងកើតឡើងទៀតឬទេ? បើកើតទៀត តើនរណាជាអនុញ្ញាតិអោយបើកវិញ? ។
ប្រភពបានបន្តថា៖ខ្ញុំសង្ឃឹមថាគ្រប់ភាគីទាំងអស់នឹងសហការ ជាមួយគ្នាដើម្បីលុបបំបាត់រាល់បទល្មើស បញ្ហាគ្រឿងញៀន បញ្ហាឆក់ប្លន់ និងក្មេងទំនើងដែលកើតចេញពីកន្លែងដែលមានហ្គេមបាញ់ត្រី។ រួមគ្នាដើម្បីសន្តិសុខ និងសណ្តាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញ!!។ តែពលរដ្ឋសង្កេតឃើញថា បទបញ្ជានេះ ត្រូវសាបរលាប ដូចទឹកទន្លេ ។
មហាជនរងចាំមើលថាតើ ល្បែងអនឡាញ បង្កប់ក្រោមរូបភាពណេត មានអក្សរKភ្នាល់បាល់ចាញ់ឈ្នះរាប់រយរាប់ពាន់ដុល្លារ មានទាំងក្មេងទំនើងញៀនល្បែងនឹងគ្រឿងញៀនពេញទាំងក្រុងភ្នំពេញ តើលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញនឹងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងចាត់វិធានការបែបណា ទៅលើទីតាំងល្បែងសុីសងខុសច្បាប់ទាំងនោះ ៕