ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថារដ្ឋបាលរាជធានីភ្នំពេញមិនមានបំណងលុបដៃទន្លេទេតែជាការធ្វើទំនប់ចម្រោះទឹកស្អាតនិងស្ថាបនាផ្លូវថ្មើរជើង
ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានៅភ្នំពេញ នៅយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ បានធ្វើការចុះទៅមូលដ្ឋានផ្ទាល់ទាក់ទងនឹងការចាក់ដីដៃទន្លេបាសាក់ នៅកោះពេជ្រ និងទល់មុខផ្សារទំនើប Aeon ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនមាន
បំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងសាងសងទំនប់ចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ក្លិនស្អុយ និងភាពកខ្វក់នៅទីតាំងមួយនេះ។
ឯកឧត្តមបានបញ្ជាក់ ប្រាប់អ្នកសារព័ត៌មានផងដែរថា រាល់រដូវប្រាំងទីតាំងដៃទន្លេនេះ តែងបង្កអោយមានក្លិនស្អុយ ដូចប្រឡាយបឹងត្របែកដែរ និងប៉ះពាល់ដល់បរិស្ថាន ទើបរដ្ឋបាលរាជធានី ធ្វើទំនប់ចម្រោះទឹកស្អាតនេះឡើង ដើម្បីលុបបំបាត់ទឹកស្អុយទាំងនេះ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីមិនមានបំណងលុបដៃទន្លេបាសាក់នេះទេ។
ឯកឧត្តម បន្តថា ការចាក់បំពេញដីនេះ គឺ ក្នុងគោលបំណងកែលំអច្រាំងដៃទន្លេបាសាក់ ឱ្យច្រាំងខាងលិចស្របនឹងច្រាំងខាងកេីត ដេីម្បីធានាបាននូវសោភ័ណភាពល្អ ឈានទៅស្ថាបនាផ្លូវថ្មើរជើង ចាប់ពីតំបន់អភិវឌ្ឍន៍កោះពេជ្រដល់គល់ស្ពានព្រះមុនីវង្ស ឬ ស្ពានច្បារអំពៅ ៕